ថ្ងៃទី 20-04-2011 ម៉ោង 18:49:57
សម័យបុរេប្រវត្តិយោងតាមអាយុកាលប្រហែល១ ៧០០ ០០០ឆ្នាំ កន្លងមកហើយ ទើបរាជវង្សស៊ាបានចាប់កំណើតនៅរវាងសតវត្សរ៍ទី២១ មុន គ. ស.។ នៅអំឡុងរជ្ជកាលនេះ មហាវប្បធម៌ និងការរីកលូតលាស់បានបន្តស្នាដៃពីសម័យបុរេប្រវត្តិរបស់ប្រជា ជាតិចិន។
អាយុកាលនៃបុរេប្រវត្តិគេអាចហៅម្យ៉ាងទៀតថាយុគសិលា ដោយសារតែប្រជាជនរស់នៅសម័យនោះបានអភិវឌ្ឍជីវភាពរស់នៅរបស់គេដោយ ប្រើឧបករណ៍ធ្វើអំពីថ្ម។ យោងតាមប្រដាប់ប្រដាផ្សេងៗដែលមនុស្សសម័យនោះបានប្រើប្រាស់បន្ត បន្ទាប់មក ជំនាន់នោះត្រូវបែងចែកជាពីរសម័យកាល៖ យុគថ្មបំបែក (Paleolithic Age) និង យុគថ្មរំលីង (Neolithic Age)។
ជាមួយនឹងការរីកចម្រើននៅយុគថ្មបំបែក និងយុគថ្មរំលីង មហាវប្បធម៌ និងភាពរីកលូតលាស់ បានកកើតនៅក្នុងសម័យកាលទាំងពីរនេះ រួមមាន វប្បធម៌ប៉ាន់ផ (Banpo) និងវប្បធម៌ហ័ងទី (Huangdi) វប្បធម៌យ៉ាងសាវ (Yangsao) និងវប្បធម៌ឡុងសាន (Longshan)។
វប្ប ធម៌ទាំងនេះវាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតកម្លាំង ចិត្តប្រជាជនចិន។ រហូតដល់សព្វថ្ងៃនេះ ប្រជាជនចិនបានធ្វើសក្ការបូជាដល់ ហ័ងទី ហើយមានជំនឿថា ហ័ងទី គឺជាវីរបុព្វបុរសជនជាតិចិនដំបូងគេបង្អស់។ ក្រៅពី ហ័ងទី នៅមានមហាបុរសដទៃទៀត ដែលបានបង្កើតឲ្យមានមហាវិភាគទាននៅក្នុងប្រវត្តិសាស្ត្រចិនផងដែ រ។ មហាបុរស អ៊ី គឺជាតួយ៉ាងសំខាន់មួយនៅជំនាន់នោះ។ គាត់ត្រូវបានប្រជាជនទទួលស្គាល់ថាជាអ្នកគ្រប់គ្រងគ្រោះទឹក ជំនន់ដ៏អង់អាចក្លាហាន។ ដោយសារមហាវិភាគទានរបស់គាត់ប្រជាជនបានហៅគាត់ថា តាអ៊ី (Da Yu) នៅក្នុងភាសាចិន “តា” មានន័យថាធំ។ នេះគឺជាមហាវីរភាពនៃមហាបុរស ដែលបានសម្ពោធឲ្យមានមហាវប្បធម៌នៃជំនាន់បុរេប្រវត្តិនេះឡើង។ បើប្រៀបធៀបគ្នារវាងយុគថ្មបំបែក យុគថ្មរំលីងគឺជាយុគសម័យមានគុណសម្បត្តិច្រើនជាង។ ប្រជាជនបានចាប់ផ្តើមចេះសាងសង់ផ្ទះ និងធ្វើស្រែចំការដោយសំលៀងថ្មធ្វើជាឧបករណ៍ប្រើប្រាស់របស់ពួក គេ។ ការរីកចម្រើនយ៉ាងអស្ចារ្យត្រូវបានបង្កើតនៅក្នុងអំឡុងនេះ មិនថាតែជំនាញក្រឡឹង និងឆ្លាក់ ឬក៏បច្ចេកទេសផលិតយានជំនិះ និងឧបករណ៍តន្ត្រីនោះទេ។
វប្ប ធម៌ដ៏ល្បីល្បាញ គឺយ៉ាងសាវ និងឡុងសាន ក៏ឋិតនៅក្នុងសម័យនេះដែរ។ ជីវភាពរស់នៅក្នុងបុរេប្រវត្តិមានភាពលំបាក និងពោរពេញទៅដោយការប្រណាំងប្រជែង។ ប្រជាជនរស់នៅប្រមូលផ្តុំគ្នាដើម្បីប្រឆាំងទប់ទល់នឹងលក្ខខណ្ឌ ធម្មជាតិដ៏គួរឲ្យភ័យខ្លាច និងគ្រោះធម្មជាតិគ្រប់ប្រភេទ ប្រមុខអ្នកដឹកនាំត្រូវបានជ្រើសរើសយោងទៅតាមសមត្ថភាពតែមួយគត់ នៅក្នុងប្រព័ន្ធដែលគេហៅថា “ប្រព័ន្ធដាក់រាជ្យឲ្យអ្នកឈ្នះ”។ មានប្រមុខដឹកនាំសំខាន់បីរូបនៅក្នុងសម័យនោះ ដែលរួមមាន ស៊ុន យ៉ាវ និងអ៊ី។ ទី១-ស៊ុន ត្រូវបានគេទទួលស្គាល់ថាជាប្រមុខដឹកនាំដំបូងគេបំផុតនៅក្នុង សម័យនោះ បន្ទាប់មក ទី២-យ៉ាវ គឺជាជនដែលមានជ័យជម្នះបន្តតំណែងពីនោះ។ ក្រោយមកទៀតទី៣-អ៊ី បានក្លាយជាប្រមុខដឹកនាំវិញម្តង ដោយសារគាត់បានបរិច្ចាគនូវកម្លាំងកាយចិត្ត ដើម្បីគ្រប់គ្រងគ្រោះទឹកជំនន់។ ប្រព័ន្ធគ្រប់គ្រងរបៀបនេះបានបន្តរហូតដល់ឆ្នាំ២០៧០ មុន គ. ស. នៅពេលដែល ប៉យី ត្រូវបានបន្តតំណែងពី អ៊ី។ កូនរបស់ អ៊ី បានសម្លាប់ ប៉យី ចោល ហើយប្រកាសខ្លួនឯងធ្វើជាស្តេច។
ទោះបី ប្រព័ន្ធផ្ទេររាជ្យសម្បត្តិទៅអ្នកផ្សេងបានបញ្ចប់ក៏ដោយ។ រាជវង្សដំបូងគេបំផុតគឺ សន្តតិវង្សស៊ា (Xia) ជារាជវង្សដំបូងគេ ដែលបានបន្តការគ្រប់គ្រងប្រទេសនៅក្នុងប្រវត្តិសាស្ត្រចិនចាប់ពី ពេលនេះតទៅ។
និយាយ អំពីការចម្រើនជឿនលឿននៅក្នុងសម័យបុរេប្រវត្តិ មានរឿងទេវកថា និងរឿងនិទាន មានតួនាទីសំខាន់សម្រាប់ឆ្លុះបញ្ចាំងពីការរីកចម្រើននាសម័យកាលនោះ។ រឿងនិទានដែលទទួលបានការគាំទ្រ និងល្បីជាងគេមានចំណងជើងថា “ការកកើតនៃពិភពលោក” និពន្ធដោយផាន់គូ រឿង “ការកកើតនៃមនុស្សជាតិ” និពន្ធដោយនីវ៉ា និងរឿងនិទាន “តាអ៊ី គ្រប់គ្រងគ្រោះទឹកជំនន់” ។ល។
ប្រែសម្រួលដោយ៖ លី គីមហេង
2 comments:
PokerStars Casino Review - Goyang Fresno
PokerStars Casino. 슈어 벳 주소 Review - The site 배팅 has 검증 업체 먹튀 랭크 a high reputation for itself. With 셉인소 a vibrant casino, there are lots of 하하 포커 머니 상 great games to play at this casino.
Slot machine no deposit bonus codes - Drmcd
Slot machine 충청남도 출장마사지 no deposit 의왕 출장안마 bonus codes: no deposit bonus codes, free spins and other 성남 출장마사지 casino bonus codes. The 익산 출장마사지 Best 정읍 출장마사지 Online Slots Bonuses with No Deposit Bonus Codes 2021.
Post a Comment