Saturday, February 25, 2012

មហា​បុរស​អ៊ី​ ​(Yu​ ​the​ ​Great​)



ដោយ​ ៖ នគរវត្ត
ថ្ងៃទី 27-08-2011 ម៉ោង 17:30:18
អ៊ី ​ជាម​ហា​បុរស​សម័យ​បុព្វ​កាល​ ​ប្រជា​ជន​ចិនបាន​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​ដោយ​សារ​ការ​លះ​បង់​ដ៏​ធំ​ធេង​នេះ​ ​ប្រជា​ជន​បាន​ប្រសិទ្ធ​នាម​ថា​ ​តា​អ៊ី​ ​នៅ​ក្នុង​ភាសា​ចិន​ ​តា (Da​) មាន​ន័យ​ថា​ធំ​។ អ៊ីប្រសូត​នៅ​រវាង​ឆ្នាំ​២២០០-២១០០ មុន​ ​គ. . មានឈ្មោះ​ពី​កំណើត​ថា ​ស៊ឺ​ វិ​ន​មីង (Si ​wenming​)
រឿង​និទាន​មហា​បុរស​អ៊ី​ ​កើត​ឡើង​នៅ​សម័យ​រាជ​វង្ស​ស៊ា (Xia​ ​Dynasty​) គឺ ​ជា​រឿង​និទាន​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ចិន​សម័យ​បុរាណ​ ​មាន​ភាព​ល្បី​ល្បាញ​ដែល​នាំ​ឲ្យ​គេ​ស្គាល់​មហា​បុរស​អ៊ី​គ្រប់គ្រង​ទឹក​ជំ​ ន​ន់​។ ជា​ការ​ពិត​ ​អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​មាន​កិត្តិនាមល្បី​ល្បាញ​ក្នុង​ចំណោម​ស្តេ​ច​ទាំង​ បី (ស្តេចឋានសួគ៌ហ្វ៊ូ​ស៊ី​ ស្ដេចលោកិយ​នី​វ៉ា​ ​និង​ស្ដេច​មនុស្ស​សឹ​ន​ណុ​ង ) និង​អធិរាជ​ទាំង​ប្រាំ (ហ័​ង​ទី​ ​ជ័​ន​ស៊ី​ ​ឃូ​ ​យ៉ាវ​ ​និង​ស៊ុន ) អ៊ី ​ជា​ស្ថា​និ​ក​នៃ​រាជ​វង្ស​ស៊ា ដំបូង​នៅ​ប្រទេស​ចិន​ ព្រះ​អង្គ​គ្រប់​គ្រង​ប្រទេស​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​យុត្តិ​ធ​ម៌ ​។ ​​ហើយ​អ៊ី​ត្រូវ​ប្រជា​ជន​ចង​ចាំ​យ៉ាង​ច្បាស់​ថា​ជា​បរម​គ្រូ​ដែល​បាន​ បង្រៀន​ប្រជា​ជន​ចិន​ឲ្យ​ចេះ​បច្ចេកទេស​គ្រប់គ្រង​ទឹក​ជំនន់​ ដោយ​រំលស់​ទឹក​ចូល​ក្នុង​ទន្លេ​ ព្រែក ​និង​បឹ​ង​ ក្រោយមក​អ៊ី​បាន​បង្កើត​ក្រុង​ថ្មី​មួយ​ឈ្មោះ​យ៉ាង (Yangcheng​)
មាន ​កំណត់​ត្រា​មួយ​ចំនួន​និយាយ​ពី​សម័យ​កាល​គ្រប់គ្រង​ប្រទេស​ចិន​ក្នុង​ រជ្ជកាល​អ៊ី​។​ ​ដោយសារ​តែ​មាន​ប្រភព​ព័ត៌​មាន​ច្រើន​អំពី​ខ្សែ​ជីវិត​ ​និង​រាជ្យ​របស់​អ៊ី​ ​ដែល​ប្រមូល​បាន​មក​ពី​ការ​និទាន​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​ហើយ​ធ្វើ​ឲ្យ​រឿង​នេះ​រីក​សាយ​ទៅ​គ្រប់​តំបន់​ក្នុង​ប្រទេស​ចិន​ ​មាន​រឿង​ខ្លះ​ប្រមូល​បាន​មក​ពី​លោក​ ​ស៊ឺ​ម៉ា​ ឈាន (Sima Qian ១៤៥-៩០ មុន គ. .) ជា ​ប្រវត្តិ​វិទូ​ដ៏​ល្បី​នៅ​សម័យ​រាជ​វង្ស​ហា​ន​។​ ​អ៊ី​ ​និង​ទី​ប្រឹក្សា​ជំនិត​ ​ត្រូវ​លោក​ខុ​ង​ជឺ​ ​និង​សា​ស្ត្រា​ចា​រ្យ​ចិន​ច្រៀង​សរសើរ​ពី​គុណ​ធម៌​ ​និង​សីលធម៌​របស់​ពួកគាត់​។​ អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​ក្នុង​ចំណោម​ស្ដេច​សម័យ​បុរាណ​ ​ដែល​ទទួល​បាន​កិត្តិយស​ប​ច្ឆា​មរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​”។
          យោង​តាម​រាជ​ពង្ស​សាវ​តារ​ចិន​របស់​លោក​ ស៊ឺម៉ា ឈាន ថាស្ដេច​ហ័ងទី​ជា​បុត្រា​ម្ចាស់កុល​សម្ព័ន្ធ​សាវទៀន (Shaodian)។ ហ័ងទី (២៦៩៧-២៥៩៧ មុន គ. .) មាន ​បុត្រា​២៥​អង្គ ក្នុង​នោះ​មាន​បុត្រា១៤អង្គ បាន​ដាក់​នាម​ត្រកូល​ និង​បង្កើត​កុល​សម្ព័ន្ធ​ដោយ​ខ្លួន​ឯង បុត្រា​មួយ​អង្គ​ព្រះនាម​ឆាងយី មាន​បុត្រា​ព្រះ​នាម កាវយ៉ាង ពេល​សោយ​រាជ្យមាន​នាម​ថា​ស្ដេច​ជ័នស៊ី (២៥១៤-២៤៣៧ មុន គ. .) ហើយ​ស្ដេច​ជ័នស៊ី​មាន​ចៅ​មួយ​អង្គ​ជា​មហា​បុរស​អ៊ី ដែល​ជា​ស្ថាប​និក​ដំបូង​នៃរាជ​វង្ស​ស៊ា (២២០៤-២១៩៥ មុន គ. .)។ ប៉ុន្តែ លោក​ប៉ាន់គូ (. . ៣២-៩២) ជា ​ប្រវត្តិ​វិទូ​ និង​កវី​ដ៏​ល្បី​ល្បាញ​នៅ​ចុង​សម័យ​រាជ​វង្ស​ហាន​ខាង​កើត បាន​បដិសេធ​អំពី​គម្លាត​ជំនាន់​រវាង​ស្ដេច​ជ័នស៊ី និងអ៊ី ដោយ​ពោល​ថា គុន​ត្រូវ​ជា​ចៅ​ជំនាន់​ទី៥​នៃ​ស្ដេច​ជ័នស៊ី ហើយ​អ៊ី ​គួរ​តែ​ជា​ចៅ​ទួត​ជំនាន់​ទី៦​នៃ​ស្ដេច​ជ័នស៊ី។ រីឯរាជ​ពង្ស​សាវ​តារ​ចិន​បុរាណ​សរ​សេរ​ថា​ ​អ៊ី​ជា​ចៅជំនាន់​ទី​៨ នៃ​ស្តេ​ច​ហ័​ង​ទី​ ​ឪពុក​របស់​អ៊ី នាម​គុន ត្រូវ​ជា​ចៅ​ជំនាន់​ទី​៥នៃ​ស្តេ​ច​ជ័​ន​ស៊ី​  ​ឪពុក​ជ័​ន​ស៊ី​ នាមឆាង​យី​ ​ហើយ​ឆាង​យី​ត្រូវ​ជាបុត្រាទី​២ នៃស្ដេច​ហ័​ង​ទី​។​ ​អ៊ី​កើត​នៅ​ភ្នំ​វិ​ន​ ​សព្វ​ថ្ងៃ​ហៅ​ស្រុក​ប៉ី​ឈ័​ន (Beichuan​) ខេត្ត ​ស៊ី​ឈ័​ន​ ​ប៉ុន្តែ​មាន​ការ​អះអាង​ខ្លះ​ទៀត​ថា​ ​អ៊ី​កើត​នៅ​ស្រុក​ស៊ឺ​ហ្វា​ង​ ​ទៅ​វិ​ញ​។​ ​មាតា​របស់អ៊ី​ នាម​នី​ចឺ​ ឬនីស៊ី ​ជា​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​កុលសម្ព័ន្ធ​យ៉ូ​វ​ស៊ី​ន​។
          កាល ​ពី​កុមារ​ ​ឪពុក​របស់​អ៊ី​បាន​ជម្លៀស​ប្រជា​ជន​ពី​ភាគ​ខាង​កើត​ទៅ​តំបន់​ភូមិ​ភាគ​ក​ ណ្ដា​ល​។​ ​ក្រោយ​មក​ស្តេ​ច​យ៉ាវបាន​ប្រទាន​ឲ្យ​គុន​ជា​ព្រះ​អង្គ​ម្ចាស់​គ្រប់គ្រង​ សាមន្ត​រដ្ឋ​ឆុង (Chong) ហើយ ​គេ​ដឹង​ថានគរ​ចំណុះ​មួយនោះ ​ឋិត​នៅ​កណ្ដាល​​តំបន់​​ភ្នំ​សុ​ង​។​ ​ទោះបី​គេ​ជឿ​​ថា​ អ៊ី​ធំ​ពេញ​វ័​យ​នៅ​តំបន់​ជម្រាល​ភ្នំ​សុង​ ​ភាគ​ខាង​ត្បូង​ទន្លេ​លឿង​ក៏​ដោយ​ ​ក្រោយ​មក​គាត់​បាន​រៀប​ការ​ជាមួយ​នារី​មក​ពី​តំបន់​ភ្នំ​ធូ​ ​ដែល​គេ​សម្គាល់​ថា​ជា​តំបន់​ភ្នំ​ធូ​សាន​ស៊ឺ​ ​ហើយ​មាន​បុត្រា​ឈ្មោះ​ឈី​ ​បន្ទាប់​មក​គាត់​បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​តំបន់​ភ្នំ​សុ​ង​។
នៅ ​រជ្ជកាល​ស្ដេច​យ៉ាវ​ ​តំបន់​ភូមិ​ភាគ​កណ្ដាល​ទាំងមូល​ទទួល​រង​គ្រោះ​ញាំ​ញី​ដោយ​ទឹក​ជំនន់​ជា​ញឹ​ ក​ញាប់​ ​ដែល​អាក់​ខាន​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​ស​ង្គ​ម​។​ ​ឪពុក​អ៊ី​ឈ្មោះ​គុន​បាន​ទទួល​បន្ទុក​រៀបចំ​ប្រព័ន្ធ​ដើម្បី​គ្រប់​គ្រង​ទឹក ​ជំ​ន​ន់​។​ ​គាត់​បាន​ចំណាយ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដី​សាង​សង់​ទំនប់​តាម​ប​ណ្ដោ​យ​មាត់​ទន្លេ​ ​ប៉ុន្តែ​ផែនការ​នេះ​មិន​បាន​ជោគជ័យ​ទេ​។​ ​ដល់​ពេល​ធំ​ពេញ​វ័​យ​ ​អ៊ី​បាន​បន្ត​ការងារ​ពី​ឪពុក​ ​និង​ធ្វើ​ការ​សិក្សា​ពី​ប្រព័ន្ធ​ទន្លេ​យ៉ាង​ល្អិត​ល្អន់​ ​ហើយ​ព្យាយាម​ឈ្វេងយល់​ហេតុ​អ្វី​បាន​ជា​ឪពុក​របស់​លោក​ខំ​ប្រឹង​ប្រែង​ ប៉ុណ្ណឹង​ហើយ​នៅ​តែ​បរាជ័យ​ទៀ​ត​។
តាម​រឿង​និទាន​បុរាណ​ចិន​ស្តី​ពី​មហា​ទឹក​ជំនន់​ ​ឪពុក​របស់​អ៊ី​ឈ្មោះ​គុន (Gun​) ត្រូវ​តែង​តាំង​ដោយ​ស្ដេច​យ៉ាវ (Yao​) ដើម្បីទប់ ​ស្កាត់​ទឹក​ជំនន់។ គុន​ប្រើ​រ​យៈ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដីស​ង់​ទំនប់​ព័ទ្ធ​ជុំ​វិញ​ក្រុង​ ​ដែល​សង្ឃឹម​ថា​អាច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​។​ ​ប៉ុន្តែ​ទំនប់​ធ្វើ​អំពី​ដី​នេះ​មិន​មែន​ជា​គម្រោង​ឋិត​ថេរ​យូរ​អង្វែង​ឡើយ នៅ​កំលុង​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​បុក​មក​ ​ទំនប់​ធ្វើ​ពី​ដី​បាន​បាក់​នៅ​គ្រប់​កន្លែង​ ​ហើយ​គម្រោង​ការ​ទប់​ស្កាត់​ទឹក​ជំនន់​ត្រូវ​បរាជ័យ​ប្រកបដោយ​ភាព​កំ​ស​ត់​ ទុគ៌ត​បំ​ផុ​ត​។​ ស្តេ​ច​ស៊ុន (Shun​) ដែលសោយ ​រាជ្យ​បន្ទាប់​ពី​ព្រះ​បិតា​ក្មេក​យ៉ាវ​ចូល​ទិវង្គត បាន​ប្រ​ហារ​ជីវិត​គុន​ក្រោយ​ពេល​បរាជ័យ​។ ​ដើម្បី​គោរព​ទៅ​ដល់​ស្តេ​ច​យ៉ាវ​ទ្រង់​ជា​អ្នក​បង្កើត​ច្បាប់​ ​ព្រះ​រាជា​ស៊ុន​បាន​តែងតាំង​អ៊ី​ស្នង​តំណែង​ពី​ឪពុក​ដែល​បាន​ប្រឹង​ប្រែង​ ទប់​ស្កាត់​ទឹក​ជំនន់​នា​ពេល​កន្លង​ម​ក​។​ ​ផ្តើ​ម​ចេញ​ពី​ការ​ដក​ពិសោធ​ជាមួយ​ឪពុក​របស់​ខ្លួន​ ​ជំនួស​ឲ្យ​ការ​សាង​សង់​ទំនប់​ដី​ច្រើន​កន្លែង​ ​គាត់​បាន​ឈ្វេងយល់​រក​ឃើញ​មធ្យោបាយ​ពី​ការ​ទប់​ស្កាត់​ទៅ​ជា​ការ​រំលស់​ទឹក ​ ​ដោយ​ជី​ក​ព្រែក​ ​ស្តា​រ​ប្រព័ន្ធ​ផ្លូវ​ទឹក​ ​ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​ខ្លាំង​ ​និង​រំលស់​ទឹក​បញ្ចូល​ដី​ស្រែ​ចំ​ការ​ឆ្ងា​យៗ​បាន​ទៀ​តផង​។
អ៊ី ​បាន​ចំណាយ​ពេល​១៣ឆ្នាំ​ប្រយុទ្ធ​នឹង​រលក​ទឹក​ជំនន់​ដោយ​មាន​ជំនួយ​ពី​ពល​ករ ​ចំនួន​ជាង​២០០០០នា​ក់​។​ ​មាន​រឿង​និទាន​ប្រ​ឌិ​ត​មួយ​បក​ស្រាយ​អំពី​ជីវិត​របស់​គាត់​ ​កត់​ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​​ស៊ឺ​យី​ជី (Shi Yi Ji) និពន្ធ ​ដោយ​​លោក​វ័ងជា​ ជា​តាបស​លទ្ធិតាវ​ និង​ជា​អ្នក​ប្រាជ្ញ​នៅ​គ្រិស្ត​សករាជ​ទី​៤ សរសេរ​ថា​អ៊ី​បាន​ជោគជ័យ​លើ​ការងារ​ដោយ​មាន​ជំនួយ​ពី​នាគ​លឿង​ ​និង​អ​ណ្តើ​ក​ខ្មៅ​។ មាន​រឿង​និទាន​ប្រជាប្រិយ​មួយ​ទៀត​ថា​ ​អ៊ី​បាន​បង្កើត​ផ្លូវ​ទឹក​បី​ខ្សែ​ធំៗ​កាត់​តាម​ជ្រលង​ភ្នំ​ខេត្ត​ហឺណាន​ ភាគ​ខាង​លិច ខាង​កើត​ជាប់​នឹង​ក្រុង​ឡយ៉ាង អាគ្នេយ៍​ជាប់​នឹង​ក្រុង​ណានយ៉ាង​ ខាង​លិច​ជាប់​នឹង​ខេត្ត​សាអានស៊ី និង​ខាង​ជើង​ជាប់​នឹង​ខេត្ត​សាន​ស៊ី។ ច្រក​ទាំង​បី​នេះ​ហៅ​ថា សាន​មិន​ស៊ា (Sanmenxia) ដោយ​កាប់​ចំនួន​៣​ពូថៅ​ទេព កាប់​លើក​ទី១​ហៅ​ថា “ច្រក​មនុស្ស” លើក​ទី២​ហៅ​ថា “ច្រក​អា​ទិទេព” លើក​ទី៣​ហៅ​ថា “ច្រក​ខ្មោច”។
ចំណង ​ជើង​រឿង​និទាន​ ​“អ៊ី​ឆ្លង​កាត់​មុខ​ផ្ទះ​គាត់​បី​ដង​” នេះ​ជា​ការ​និទាន​រឿង​ដើម្បី​ឧទ្ទិស​ដល់​មហា​បុរស​អ៊ី​។​ ​រឿង​នេះ​បាន​ពិ​ណ៌​នា​ពី​វីរ​ភាព​របស់​អ៊ី​ទទួល​ភារ​កិច្ច​គ្រប់​គ្រង​ គ្រោះ​ទឹក​ជំនន់​ ​ក្រោយ​ពេល​គាត់​ទើប​តែ​រៀប​ការ​បាន​៥ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោយ​មក​គាត់​ក៏​បាន​លា​ភរិយា​ ​ដោយ​និយាយ​ថា​ ​មិន​ដឹង​ជា​ពេល​ណា​បង​នឹង​ត្រ​ឡប់​មក​វិញ​ទេ​។​ ​ភរិយា​របស់​គាត់​បាន​សួរ​គាត់​ថា​ ​ពេល​ដែល​កូន​យើង​កើត​មក​ដាក់​ឈ្មោះ​អី​ឲ្យ​វា​។​ ​គាត់​បាន​ឆ្លើយ​តប​មក​វិញ​ថា​ ​ឈី (Qi​) តួ ​អក្សរ​នេះ​នៅ​ក្នុង​ភាសា​ចិន​បុរាណ​មាន​ន័យ​ថា​ ​ប្រាំ​ថ្ងៃ​។ ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​នៃការ​ងារ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​ ​អ៊ី​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​គ្រួសារ​គាត់​តែ​បី​ដង​គ​ត់​។​ ​លើក​ទី​១ គាត់​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​ដោយបាន​ឮ​ថា​ ​ភរិយា​របស់​គាត់​ក៏​បាន​ចូល​រួម​ជាមួយ​ពល​ករ​ទប់​ស្កាត់​ទឹក​ជំនន់​ដែ​រ​។​ ​លើក​ទី​២ ពេល​ដើរ​កាត់​​ឃើញ​ភរិយា​របស់​គាត់​កាន់​ដៃ​កូន​ប្រុស ​បង្រៀន​ដើរ​តេះ​តះ​ជា​លើក​ដំ​បូ​ង​។​ ​លើក​ទី​៣ ពេល​កូន​របស់​​គាត់​ចេះ​លើក​ដៃ​ជម្រាប​សួរ​ឪពុក​ ​ហើយ​បាន​សូម​ឲ្យ​ពុក​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​សម្រាក​សិន​ទៅ​។​ ​រាល់​លើក​រាល់​ពេល ​អ៊ីបាន​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ទេ​ ​ដោយ​និ​យា​យថា​ ទឹក​ជំនន់អាច​នឹង​ត្រ​ឡប់​មក​វិញ​គ្រប់​ពេ​ល​វេលា ​បំផ្លាញ​ផ្ទះ​សំបែង​ប្រជា​ជន​យើង​ ​ដូច្នេះ​គាត់​មិន​អាច​សម្រាក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង​បាន​ទេ​​ ​បី​ដង​មក​ហើយ​ អ៊ី​តែង​តែ​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ ​រហូតកូន​ប្រុស​អ៊ី​មាន​អាយុ​ជាង​១០ឆ្នាំ​។
រឿង ​និទាន​បែបប្រពៃណីខ្លះ​ថា​ អ៊ី​​បាន​ធ្វើ​ពលិកម្ម​ខ្លួន​ប្រាណ​ដើម្បី​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​តួ​យ៉ាង​ ​ដៃ​ជើងរបស់​អ៊ី​គ្រប​ដណ្ដប់​ដោយ​ស្បែក​ក្រិន​យ៉ាង​ក្រាស់​​ដោយ​សារ​ពល​ កម្ម។​ ​ហើយ​​មាន​រឿង​និទានប្រជាប្រិយ​មួយ​ថា​ ​​ពេលអ៊ី​​ទទួល​ភារ​កិច្ច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​ អ៊ី​ទើប​តែ​រៀប​ការ​បាន​៤ថ្ងៃ​ប៉ុណ្ណោះ​។ ​ដោយសារ​សេ​ច​ក្តី​ក្លាហាន​ចំពោះ​វិ​ស្វ​កម្ម​ដ៏​ម​ហិមា​នេះ​ ​ប្រជា​ជន​បាន​ចង​ចាំ​ទុក​ ​អ៊ី​ជា​គំរូ​នៃ​ការ​ព្យាយាម​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​ ​ហើយ​ប្តេ​ជ្ញា​យ៉ាង​មុតមាំ​ ​និង​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​បម្រើ​ប្រជា​ជន​អស់​ពី​កាយចិត្ត​។
 រឿង ​និទាន​ទាំង​នេះ​មាន​បំណង​តែ​មួយ​ដើម្បី​ឧទ្ទិស​ទៅ​ដល់​មហា​បុរស​អ៊ី​។​ ​ថ្វីបើ​​គាត់​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​ខ្លួន​បី​ដង​ក្នុង​អំឡុង​ការងារ​ រ​យៈ​ពេល​១៣ឆ្នាំ​ក៏​ដោយ​ ​គាត់​មិន​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​គាត់​ម្ដង​ណា​ឡើយ​ ​ដោយ​ហេតុ​គាត់​គិត​ថា​ការ​ជួប​ជុំ​គ្រួសារ​ជា​រឿង​បុគ្គល​ ​អាច​ធ្វើ​ឲ្យ​ស្មារតី​គាត់​មិន​រឹង​មាំ​ ​បាត់បង់​ភាព​ម្ចាស់​ការ ធ្វើឲ្យ​ខូច​ប្រយោជន៍​សា​ធារ​ណៈ​។
ដោយ​មាន​ការ​ចូល​រួម​ពី​ហូ​វជី (Houji​) សាស្ត្រាចារ្យជំនាញ ​ផ្នែក​ទេវកសិកម្ម​ ហើយមាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ច្បាស់​ពី​រឿង​រ៉ាវ​អ៊ី​ទទួល​ជោគជ័យ​ ដោយ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ជំនន់​ដ៏មានសារៈ​សំខាន់ ដែលនាំ​ទៅ​ដល់​ការ​ចាប់​ផ្ដើមធ្វើឲ្យ​ប្រទេស​ចិន​រីក​ចម្រើន​ក្នុង​ភូមិ​ភាគ ​ក​ណ្ដា​ល​។​ ផ្ទុយពីការរាំងខ្ទប់​ទឹក​ទន្លេ​ហូរ​ខ្លាំង​ ​អ៊ី​បាន​ជី​ក​ប្រព័ន្ធ​បង្ហូរ​ទឹក​ចូល​ស្រែ​ ​ដែល​ធ្វើ​ឲ្យ​​ទឹក​ជំនន់​នៅ​វាល​ទំនាប​មាន​សភាព​ធូរ​ស្រាល​ ​រួមទាំង​ការ​ខំ​ប្រឹង​ប្រែង​ស្តា​របាត​ទ​ន្លេ​។ អ៊ី​ជា​វីរ​ជន​ដែល​បាន​ហូប​ចុក​ ​និង​ស្នា​ក់​នៅ​ជាមួយ​ពល​ករ​សាមញ្ញ​រាប់​ម៉ឺន​នាក់​ ​ហើយ​បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ជួយ​ពល​ករ​ក្នុង​ការ​ស្តា ​រ​ភក់​ពី​បាត​ទន្លេ​អស់​រ​យៈ​ពេល​១៣ឆ្នាំ​ ​ទើប​ផែនការ​បាន​បញ្ច​ប់​។​ ​ការ​ស្តា​របា​ត​ទន្លេ​ ​ប្រឡាយ​ ​និង​ជី​ក​ព្រែក​បញ្ចូល​ទឹក​ក្នុង​ស្រែ​បាន​ទទួល​ជោគជ័យ​ ​ហើយ​បន្ទាប់​មក​បាន​ធ្វើ​ឲ្យ​វប្ប​ធម៌​ចិន​បុរាណ​ចម្រើន​លូត​លាស់​តាម​ប​ ណ្ដោ​យ​ទន្លេ​លឿង​ ​ទន្លេ​វួ​យ​ ​និង​តាម​ផ្លូវ​ទឹក​នានា​ក្នុង​ទឹក​ដី​ភូមិ​ភាគ​ក​ណ្ដា​ល​។​ ​បន្ទាប់​ពី​ផែនការ​នេះ​ទទួល​ជោគជ័យ​ ​អ៊ី​ត្រូវ​ប្រជា​ពលរដ្ឋ​ចិន​ទទួល​ស្គាល់​ជា​វីរ​បុរស​នៅ​ក្នុង​ប្រវត្តិ​សា ​ស្ត្រ​ចិន​ ​ហើយ​នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​គេ​សរ​សេរ​ថា​ ​“មហា​បុរស​អ៊ី​គ្រប់គ្រង​​ទឹក​ជំនន់​” ជា​ពិសេស​នៅ​តំបន់​ភ្នំ​ឡុ​ង​មឹន ​តាម​ប​ណ្ដោ​យ​ទន្លេ​លឿង​ ​មាន​ផ្លូវ​ទឹក​ជា​ច្រើន​ដែល​ស្តុ​ប​ទឹក​ពី​ការ​ហូរ​ជន់​លិច​ភូមិ​ភាគ​ កណ្ដាល​ បង្វែរហូរ​ចូល​ស​មុ​ទ្រ​។ អ៊ី​បាន​ដឹកនាំ​ពល​ករ​ជា​ច្រើន​ម៉ឺន​នាក់​ដើម្បី​ជី​ក​ច្រក​បង្ហូរ​ទឹក​នេះ​ ​ដែល​ពលរដ្ឋ​ដាក់​ឈ្មោះ​ថា​ ​“ផ្លូវ​ទឹក​មហា​បុរស​អ៊ី​”។
ក្រោយ ​ពី​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់បាន​ទទួល​ជោគ​ជ័យ​ ​តា​អ៊ី​បាន​ដឹកនាំ​ប្រជា​ជន​ដើម្បី​អភិវឌ្ឍ​ន​វិ​ស័​យ​កសិកម្ម​ដោយ​ការ​ ប្រើ​ប្រាស់​ទឹក​ ​និង​ដី​។​ ​គាត់​បាន​អនុញ្ញាត​កូន​ប្រុស​របស់​គាត់​បង្រៀន​ប្រជា​ជន​អំពី​វិធី​ដើម្បី​ ដាំ​ដុះ​ដំណាំ​ស្រូ​វ​ ​និង​ដំណាំ​ក​សិ​ផល​ផ្សេង​ទៀត​ ​ហើយ​តា​អ៊ី​បាន​ណែនាំ​ប្រជា​ជន​ឲ្យ​ចេះ​បង្កាត់​ពូជ​ត្រី​ ​ទា​ ​និង​ក្ងា​ន​។​ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អ៊ី​ ​ប្រជា​ជន​រស់​នៅ​ក្នុង​សុខ​សន្តិ​ភា​ព​។
ស្ដេចស៊ុន ​បាន​កោត​សរសើរ​ដល់​ការងារ​វិ​ស្វ​កម្ម​របស់​អ៊ី​ ​និង​ការ​យក​ចិត្ត​ទុកដាក់​ ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ប្រគល់​រាជ្យ​ប​ល្ល័​ង្ក​ឲ្យ​អ៊ី​ ​ជំនួស​ការ​ប្រគល់​ឲ្យ​បុត្រា​របស់​ទ្រ​ង់​។​ ​ពី​ដំបូង​អ៊ី​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​រាជ​ប​ល្ល័​ង្ក​ទេ​ ​ប៉ុន្តែ​ដោយសារ​មាន​ប្រជាប្រិយ​ភាព​ និងការ​គាំ​ទ្រពី​គ្រប់​ម្ចាស់​ស​ម្ព័​ន្ធ​ ព្រម​ទាំង​ប្រធាន​ក្រុម​ ​ទើប​គាត់​យល់​ព្រម​ទទួល​រាជ​ប​ល្ល័​ង្ក​ជា​អធិរាជ​ថ្មី​ ​ក្នុង​ជន្មា​យុ​៥៣ឆ្នាំ​។​ ​អ៊ី​បាន​ក​សាង​រាជ​ធានី​អាន​យី (An​​yi​) ដែល ​គេ​រក​ឃើញ​សំណង់​បាក់​បែក​នៅ​សល់​ពី​រាជ​វង្ស​ស៊ា​​ភាគ​ខាង​ត្បូង​ខេត្ត​ សាន​ស៊ី​ ​ហើយ​បាន​រក​ឃើញ​សម័យ​កាលថ្មីមួយដែល​គេ​ហៅ​ថា​ ​រាជ​វង្ស​ស៊ា​ ​ដែល​ប្រវត្តិ​វិទូ​សន្មត​ថា​ជា​រាជ​វង្ស​ដំបូង​គេ​នៃប្រវត្តិ​សាស្ត្រ​ចិន។
អ្វី ​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ី​ក្លាយ​ជា​វីរ​បុរស​ដ៏​អ​ស្ចា​រ្យ​ក្រោយ​ពេល​រៀប​ការ​ ៥ថ្ងៃ​ ​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​គ្រប់​គ្រង​គ្រោះ​ទឹក​ជំ​ន​ន់​។​ ​ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​ ​អ៊ី​មិន​ដែល​បាន​ចូល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឡើយ ​ទោះបីជា​បាន​ដើរ​កាត់​មុខ​ផ្ទះ​បី​លើក​ក៏​ដោ​យ​។​ ​ថ្វីបើ​កូន​ប្រុស​របស់​គាត់​កើត​នៅ​ក្នុង​កំលុង​ពេល​នេះ​ ​គាត់​ក៏​មិន​វិល​មក​ផ្ទះ​ដែ​រ​។​ ​តាំង​ពី​ពេល​នោះ​ប្រជា​ជន​បាន​សម្រេច​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព​មក​ គ្រប់គ្រង​ពួក​គេ​ ​អ៊ី​បាន​ទទួល​ការ​គាំ​ទ្រ​ពី​មហា​ជន​ ​និង​ស្តេ​ច​ស៊ុន​ ​លើក​គាត់​ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​២០៧០ មុន​ ​គ. . អ៊ី​បាន​បង្កើត​រាជ​វង្ស​ស៊ា​ ​មាន​អាយុ​កាល​ប្រហែល​ពី​សត​វត្ស​ទី​២១-១៦ មុន​ ​គ. . ដែល ​មាន​រាជ​ធានី​ឈ្មោះ​យ៉ាង​ ​ក្នុង​ស្រុក​តឹង​ហ្វឹ​ង​ ​ខេត្ត​ហឺ​ណា​ន​។​ ​នេះ​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិ​សា​ស្ត្រ​ចិ​ន​។
មហា ​បុរស​អ៊ី​ ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​ការ​ប្រឹង​ប្រែង​ឥត​ងាក​រេ​ដើម្បី ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ​ថែម​ទាំង​ធ្វើ​ការងារ​មិន​ដែល​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​ការ​ ជួយ​ស្រោច​ស្រង់​ប្រជា​ជន​ឡើ​យ​។ កិច្ច​ការ​គ្រប់គ្រង​ទឹក​ជំនន់​របស់​អ៊ី​ ​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ស្និទ្ធស្នាល​រាក់ទាក់​ពី​ប្រជា​ជន​ ​និង​ម​ន្ត្រី​គ្រប់​តំបន់​ ​បន្ទាប់​មក​នៅ​ទូ​ទាំង​ប្រទេស​ចិន​ទាំង​មូ​ល​។
យោង ​តាម​សៀវភៅ​ប្រវត្តិ​សា​ស្ត្រ​ អ៊ី​បាន​បែង​ចែក​អាណា​ចក្រ​ចិន​ជា​៩ខេត្ត​ធំៗ​រួម​មាន​៖ ជី​ចូ​វ​ ​យាន​ចូ​វ​ ​ឈី​ង​ចូ​វ​ ​ស៊ី​ចូ​វ​ ​យ៉ាង​ចូ​វ​ ​ជី​ង​ចូ​វ​ ​អ៊ី​ចូ​វ​ ​លាំង​ចូ​វ​ ​និង​យ៉ុ​ង​ចូ​វ​។​ តាម​គម្ពីរ​សាសនា​បុរាណ (Zhou​ ​li​) មិន​មាន​ខេត្ត​ស៊ី​ចូ​វ​ ​និង​លាំង​ចូ​វ​ ​ទេ​ ​បែរ​ជា​មាន​ខេត្ត​យ៉ូ​វ​ចូ​វ​ ​និង​ពីង​ចូ​វ​ ​ប៉ុន្តែ​បើ​តាម​គម្ពីរ​ ​អឺ​យ៉ា (Er ya) ជា​វចនា​ធិប្បាយ​ដ៏​កម្រ ​ដែល​នៅ​មា​នសេស​សល់ រក​ឃើញ​ដោយ​លោក​ ប៊ែណាត កាល់​គ្រីន ជន​ជាតិ​ស៊ុយ​អែត (Bernhard Karlgren 1931: 49) បាន​សន្និ​ដ្ឋានថា ពាក្យ​នៅ​ក្នុង​សទ្ទានុ​ក្រម​ភាគ​ច្រើន​កើត​ក្នុង​សតវត្ស​ទី៣ មុន គ. . សរសេរថា ​មិន​មាន​ខេត្ត​ឈី​ង​ចូ​វ​ ​និង​លាំង​ចូ​វ​ទេ​ ​តែ​ជំនួស​ដោយ​ខេត្ត​យ៉ូ​វ​ចូ​វ​ ​និង​យី​ង​ចូ​វ​ ​ទៅ​វិ​ញ​។​ ​ទោះជា​យ៉ាង​ណា​ ​មាន​ការ​បែង​ចែក​ខេត្ត​ទាំង​អស់​ចំនួន​៩។ មាន​ខេត្ត​មួយ​ដែល​បាន​រក​ឃើញ​លោហ​ធាតុ​ ​ហើយ​ព្រះ​អង្គបាន​ផ​លិ​ត​ឆ្នាំង​លោ​ហៈ​ជើង​បី (Nine​ ​Tripod​ ​Cauldrons​)
បើតាម ​កំណត់​ត្រា​បន្ទះ​ឫស្សី​ ​ក្នុង​ឆ្នាំ​ទី​២នៃ​រជ្ជកាល​របស់​អ៊ី​ ​មហា​ឧបរាជ​នៃ​ព្រះ​រាជា​ស៊ុន​បាន​ស្លា​ប់​។​ ​ហើយ​នៅ​ឆ្នាំ​ទី​៥ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​លើក​ទី​មួយ​រវាង​មេ​ដឹកនាំ​គ្រប់​នគរ​នៅ​ភ្នំ​ធូ​ សាន (Tushan​)។ នៅ​ឆ្នាំ​ទី​៨ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​ជា​លើក​ទី​ពីរ​នៅ​ភ្នំ​ក្វា​យ​ជី (Kuaiji​) ដើម្បី ​រៀបចំ​ពង្រឹង​អំណាច​រាជ្យ​ប​ល្ល័​ង្ក​ព្រះ​អង្គ​ឡើង​វិញ​ ​​ព្រះ​អង្គ​បាន​សម្លាប់​មេ​ដឹកនាំ​ភាគ​ខាង​ជើង​ម្នាក់​ឈ្មោះ​ហ្វា​ង​ហ្វឹ​ង (Fangfeng​)។ អ៊ី​ជា​ព្រះ​មហា​ក្សត្រ​ចិន​តែ​មួយ​អង្គ​គត់​ទទួល​បាន​មហា​កិត្តិយស​ថ្លៃ​ ថ្លា​ ​និង​ក្រោយ​ពី​សោយ​ទិវង្គត​ទៅ​ ​ព្រះ​អង្គទ​ទួល​បច្ឆាមរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​”។ កំណត់ត្រានោះបន្តថា ​អ៊ី​គ្រប់គ្រង​រាជ្យ​ប​ល្ល័​ង្ក​អស់​រ​យៈ​ពេល​៤៥ឆ្នាំ​ ​ក្នុង​អំឡុង​រាជ​វង្ស​ស៊ា​ ​បើ​តាម​លោក ​យៀ​ក​ ​ជា​ស៊ូ​ ​បញ្ជាក់​ថា ​អ៊ី​ស្លាប់ដោយ​ជំងឺ​ចាស់​ជរា​ ​នៅ​តំបន់​ភ្នំ​ក្វា​យ​ជី​ ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​សាវ​ស៊ី​ង (Shaoxing) សព្វ ​ថ្ងៃ។​ ​បើសិនលោកអ្នក​ធ្វើ​ដំណើរ​ទេសចរ​នៅ​ភាគ​ខាង​កើត​ព្រំ​ប្រទល់​អាណា​ចក្រ​ចិន​ ​និង​កន្លែង​បញ្ចុះ​សព​អ៊ី​ យើងអាចមើលឃើញ​មហា​ចេតិយ​អ៊ី​ ដែល​បាន​សង់​ដំបូង​នៅ​គ្រិស្តសករាជ​ទី​៦ ក្នុង​រាជ​វង្សសុង​ភាគ​ខាង​ត្បូង ដើម្បីរំឭកដល់មហាកិត្តិយសអ៊ី​។​ ​មហា​ចេតិយ​នេះ​មាន​ចម្ងាយ​៤គីឡូម៉ែត្រ​ភាគ​អា​គ្នេ​យ៍​ក្រុង​សាវ​ស៊ី​ង​។​ ​​សំណង់​ជា​ច្រើន​ត្រូវ​សាង​សង់​ឡើង​វិញ​ជា​ច្រើន​ដង​នៅ​សម័យ​ក្រោ​យៗ​ម​ក​។ ​ ​ចំណុច​សំខាន់​បី​ផ្នែក​​នៃ​មហា​ចេតិយ​ដូច​ជា ​ផ្នូរ​មហា​បុរស​អ៊ី​ ​ប្រាសាទ​មហា​បុរស​អ៊ី​ ​និង​វិមាន​រំឭក​អនុស្សាវរីយ​អ៊ី​។​ ​មាន​រូប​សំណាក​ជា​ច្រើន​ ដែល​គេ​មើល​ឃើញ​ពី​ការ​ព្យា​យាម​របស់​អ៊ី​តាំង​ពី​សម័យបុ​រា​ណ​។​ ​មាន​អធិរាជ​ជា​ច្រើន​អង្គ​បាន​បន្ត​ការ​គ្រប់​គ្រង​តាម​របប​រាជា​និយម​បែប​ នេះដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​បូជា​ដល់​កិត្តិយស​មហា​បុរស​អ៊ី ​ជា​ពិសេស​គឺ ​អធិរាជ​ឈី​ន​ស៊ឺ​ហ័​ង​៕

                                                                                               ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS

វប្ប​ធម៌​ឡុ​ង​សាន​ ​(Long​ ​Shan​ ​Culture



ដោយ​ ៖ នគរវត្ត
ថ្ងៃទី 27-08-2011 ម៉ោង 17:20:42
វប្ប​ធម៌​ឡុ​ង​សាន​មាន​អាយុ​កាល​ប្រហែល​២៩០០ ទៅ ២១០០ឆ្នាំ​ ​មុន​ ​គ. . វប្បធម៌​នេះ​កើត​នៅ​​ចុង​សម័យ​យុគ​ថ្ម​រំលីង ដែល​រក​ឃើញ​នៅ​ទី​ក្រុង​ចាស់​មួយឈ្មោះថាឡុ​ង​សាន​ បច្ចុប្បន្ន​ឋិត​នៅ​​ក្រុង​ចាំង​ឈី​វ (Zhangqiu) ក្នុង​ខេត្ត​សាង​តុ​ង (Shangdong)។ ​ ​ឥទ្ធិ​ពល​វប្ប​ធម៌​នេះ​បាន​រីក​រាល​ដាល​ដល់ភូមិ​ភាគ​កណ្ដាល​ ​និង​តំបន់ខាង​ត្បូងតាម​ជ្រលង​ទន្លេ​លឿង​ ​រហូត​ទៅ​ដល់​ខេត្ត​សាង​តុង​ ​ហឺ​ណា​ន​ ​សា​អាន​ស៊ី​ ​និង​សាន​ស៊ី​។​ ​ឧបករណ៍​សម័យ​ឡុ​ង​សាន​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិសេស​មនុស្ស​សម័យ​នោះ​ចេះ​ច្នៃ​វត្ថុ​ប្រើ​ ប្រាស់​ពី​ថ្ម និងលោ​ហៈ​ធាតុ។
បើ ​យើង​ប្រៀប​ធៀប​ទៅ​នឹង​វប្បធម៌​យ៉ាង​សាវ ​អំពីប​ចេ្ច​ក​ទេសដាំដុះក្នុងវិស័យ​កសិកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​ វប្ប​ធម៌​ឡុងសាន​មានការ​លូត​លាស់​ខ្លាំងជាងវប្បធម៌នោះ​។​ ​កសិករ​នៅ​ក្នុង​សម័យ​ឡុ​ង​សាននិយម​ធ្វើដំណាំ​ស្រូ​វ​មី​យេ​ សំខាន់​ជាងគេ ​ចេះ​ចិញ្ចឹម​ជ្រូក​ ​ឆ្កែ​ ​ចៀម​ ​និង​គោ​ក្រ​បី​។​ ​ពួក​គេ​ចេះច្នៃ​ឧបករណ៍​សំខាន់ៗសម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សហគមន៍ ​​មាន​កាំបិត​ថ្ម​ប្រើ​សម្រាប់​ចោះ​រន្ធ​ ​​ទំ​ព​ក់​ថ្ម​សម្រាប់បេះ​ផ្លែឈើ ​ ​និង​ប៉ែល​ថ្ម​ ហើយ​នៅ​មាន​ឧបករណ៍​ប្រើ​ប្រាស់​សំខាន់ៗ​ជា​ច្រើន​ទៀត។
គេ ​សម្គាល់​លក្ខណៈ​ពិសេស​វប្បធម៌​ឡុ​ង​សាន​ ​តាម​រ​យៈ​ការផ​លិ​ត​ចាន​ឆ្នាំងដីដោយប្រើ​ជំនាញ​ខ្ពស់​ជាង​សម័យ​កាល​មុ​នៗ សិប្ប​ករ​ប្រើ​បច្ចេកទេសផលិត​ចាន​ឆ្នាំង​ដោយឧបករណ៍​បង្វិល​​​បាន​ ចំនួនយ៉ាងច្រើន ថែម​ទាំង​រក្សា​បាន​ទាំង​គុណ​ភាព​ ​និង​ប​រិ​មា​ណ​។​ ​គេ​បានស្គាល់​​វប្ប​ធម៌​ឡុ​ង​សានដោយ​ការ​ផ​លិ​តចានឆ្នាំង​ពណ៌​ខ្មៅ​ មាន​កម្រាស់​ស្តើ​ង​ប្រៀប​បាន​នឹង​សំបក​ស៊ុត​ ​និង​ផ្ទៃ​ពាស​ដោយ​ថ្នាំ​ពណ៌​រលើបរលោង​​។ ​​សិប្បករបានផលិតសម្ភារៈប្រើ​ប្រាស់​​មាន​ដូច​ជា​ ​ចាន​គោម​ ​ផើង​ ​ក្រឡ​ ​កោដ្ឋ​ ​និង​ចាន​ឆ្នាំង​ដាក់​ម្ហូបអាហារ គេ​បាន​រក​ឃើញ​នៅ​តាម​ជ្រលង​ទន្លេយ៉ាង​ចឺ (Yangtze​) និង ​​ឆ្នេរ​ស​មុ​ទ្រ​ភាគ​អា​គ្នេ​យ៍​ប្រទេស​ចិ​ន​។​​ ​ សព្វ​ថ្ងៃ​នេះ​ សិប្បករ​នៅ​តែ​ពេញ​និយម​ផលិត​ចាន​ឆ្នាំង​ដី​លាប​ពណ៌​ខ្មៅ ​ដែលគេគិត​ថា​ ​ជា​ការងារផ្នែកសិល្បៈ​ ហើយ​ទទួល​បាន​ការ​ចូល​រួម​អប​អរ​ ​និង​គាំ​ទ្រ​ពី​មនុស្ស​យ៉ាង​ច្រើន​។
ស្ថា ​ប​ត្យ​កម្ម​​មានដូច​ជា​ ​អាគារ​វេទិកា​ផ្ទាល់​ដី​មាន​រាង​ចតុ​កោណ​កែង​ ​ជា​សំណង់​ដែល​គេ​រក​ឃើញ​ថា​បាន​សង់​ឡើង​នៅ​ក្នុង​សម័យ​ឡុ​ង​សាន​ ឋិតក្នុង​ខេត្ត​សាង​តុង​។ វេទិកា​ផ្ទាល់​ដី​បាន​ស្ថា​ប​នា​ឡើង​ដោយ​បច្ចេកទេស​ម្យ៉ាង​ហៅ​ថា​បុក​គ្រឹះ​ បង្ហាប់ដី (Rammed​ ​earth​) ហើយ​បច្ចេកទេសនេះបាន​បន្ត​ដល់​សង្គម​មនុស្ស​សម័យ​រាជ​វង្ស​សាង (១៦០០-១១០០ឆ្នាំ​ ​មុន​ ​គ. .)។ នៅ​ពេល​ថ្មី​ៗនេះ គេបាន​រក​ឃើញ​អាគារ​វេទិកា​យ៉ាង​ហោច​ណាស់​ចំនួន​៧​កន្លែង ក្នុង​ចំណោម​អាគារ​វេទិកា​ទាំង​១០កន្លែង មាន​ទីតាំង​នៅ​ជិតៗ​គ្នា ឋិត​ក្នុង​ក្រុម​តែ​មួយ​ ក្នុង​ខេត្ត​សាងតុង​។
វប្ប ​ធម៌​ឡុ​ង​សាន​ ​ក៏​មាន​ប្រពៃណី​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​ ​ពេល​ដែល​មាន​ពិធី​បុណ្យ​ខ្មោច​របស់​សមាជិក​ដែល​បាន​ស្លាប់​ គេត្រូវយក​សពទៅ​បញ្ចុះ​នៅ​វាល​ស្មសាន​ ​ដែល​គេ​បាន​កំណត់​ទី​តាំង​ដាច់​ដោយ​ឡែក​ពី​កន្លែង​ដែល​អ្នក​ភូមិ​រស់​នៅ​ ​ជា​ធម្ម​តា​គេ​បញ្ចុះ​សព​មនុស្ស​ពេញ​វ័​យ​ម្នាក់​ក្នុង​រណ្ដៅ​រាង​ចតុ​កោណ​ កែង​ ​យូ​រៗ​ម្ដង​គេ​ឃើញ​មាន​ការ​បញ្ចុះ​សព​ពីរ​ ​ឬ​បី​សព​ក្នុង​រណ្ដៅ​តែ​មួ​យ​។​ ​ចំណែក​​កុមារ​ដែល​ស្លាប់ គេបាន​អនុវត្ត​ដូច​នៅ​សម័យ​ប៉ាន់​ផ​ ​ដោយរៀបចំ​ដាក់​សពក្នុង​កោដ្ឋ​រួច​យក​ទៅ​កប់​ដី​។​ ​ប្រជា​ជន​បាន​បង្កើត​ក្បួន​តម្រា​សម្រាប់​ទស្ស​ន៍​ទាយ​ពី​ជោគ​វាសនា​ របស់ខ្លួន​ដោយ​ផលិត​ពី​ឆ្អឹង​សត្វ​ដូច​ជា ​ឆ្អឹង​សត្វ​ចៀម​ ​ជ្រូក​ ​ក្តា​ន់​ ​និង​គោ​ ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​នៅ​សម័យ​នោះ​។​ ​​ប្រជាជន​មាន​ជំនឿ​លើ​ទំនៀម​ទម្លាប់​នៃ​កាត់​ប្រផ្នូល​ និង​ទ​ស្ស​ន៍​ទាយ​ ដែល​ពួក​គេ​គោរព​ជឿ​ជាក់ និង​មាន​ប្រជា​ប្រិយ​ខ្លាំង​ណាស់​នៅ​សម័យ​នោះ។
ការ ​អភិវឌ្ឍ​សង្គម​មនុស្ស​​​នៅ​ក្នុង​សម័យ​ឡុ​ង​សាន ស្ត្រី​មាន​តួ​នាទី​ជា​មេ​ផ្ទះ ​ដោយ​ទុក​ពេល​ឲ្យ​បុរសៗ​មាន​ឱកាស​ធ្វើ​ស្រែ​ចម្ការ ​និង​ធ្វើ​សិប្ប​ក​ម្ម។​ ​ការ​បង្កើត​គ្រួសារ ​គេ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​​ឬ​ប្តី​តែ​មួយប៉ុណ្ណោះ (ច្បាប់​ឯក​ពន្ធ​ភាព) ស្រប ​ពេលនោះ​ ​គម្លាត​រវាង​អ្នក​មាន​ ​និង​អ្នក​ក្រ​ ​ក៏​ចាប់​ផ្ដើម​កើត​មាន​បន្តិច​ម្ដងៗ​នៅ​សម័យ​នោះ​ដែ​រ​។​ ​ការ​រីក​ចម្រើន​សង្គម​មនុស្ស​បាន​ធ្វើ​ឲ្យ​កើត​ជា​សង្គម​នៅ​ជា​ច្រើន​តំបន់ ​ ​វប្ប​ធម៌​នៅ​សម័យ​ឡុ​ង​សាន​ក៏​មាន​តួនាទី​ដូចគ្នា​ទៅ​នឹង​វប្ប​ធម៌​មួយ​ ចំនួន​ទៀត​ ដែល​មាន​មុខ​ងារ​ផ្លាស់​ប្តូ​រ​សេចក្តី​ត្រូវ​ការ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ សង្គម​មនុស្ស​ជា​បន្ត​បន្ទាប់​មក។
នេះ ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ យុគ​ថ្ម​រំលីង​មាន​វប្បធម៌​ចំណុះ​ដ៏ល្បី​ល្បាញ​មួយ​គឺ​ វប្ប​ធម៌​​ឡុ​ង​សាន​ ​ដែល​រីក​ចម្រើន​លើ​ទឹក​ដី​ចិន​មួយ​ភាគ​ធំ​។​ ​ប្រជាជនរស់​នៅ​អំឡុង​វប្ប​ធម៌​ឡុ​ង​សាន​ ​មានការ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ទី​ក្រុង​ជា​ច្រើន​​ដូច​ជា​ ​ការ​ធ្វើ​ជញ្ជាំង​កំពែង​ ​និង​ស្នាមភ្លោះ​ជុំ​វិញ​ក្រុង​ក៏​កើត​នៅ​សម័យ​នោះ​ដែរ​ ​តំបន់​ថាវ​សឺ (Taosi​) ជា ​ជញ្ជាំង​ខ្ពស់​ជាង​គេសម្រាប់​ការពារ​លំនៅ​ឋាន​នៅ​សម័យ​ឡុ​ង​សា​ន​។​ ​ការ​បង្កាត់​ពូជ​ស្រូ​វ​ក៏​កើត​មាន​នៅ​សម័យ​នោះ​ដែ​រ​។​ ការ​ផលិត​សម្លៀក​បំពាក់​តម្បាញ​ស​សៃ​សូត្រ​ខ្នាតតូច​ក៏​រីក​ចម្រើន​សម័យ​នោះ ​ ​និង​ការ​ផ្សាំង​ដង្កូវ​នាង (Bombyx​ ​mori) និង​ចេះរ​បៀប​ចិញ្ចឹម​ដង្កូវ​នាង (កោសេយ្យវប្បកម្ម) លើក ​ដំ​បូ​ង​។​ ​​ការ​រក​ឃើញភស្តុតាង​ផ្សេ​ងៗ​ទៀត​នៅ​ស្ថានីយ​បុរាណ​វិទ្យា​បាន​បង្ហាញ​ថា អ្នក​ស្រុក​បាន​ប្រើ​ក្បួនទ​ស្ស​ន៍​ទាយ​ដោយ​ចារលើ​ឆ្អឹង​លលាដ៍​ក្បាល​គោ (Heated​ ​cattle​ ​bones​)។ ចំនួនប្រជា​ជននៅ​យុគ​ថ្ម​រំលីង​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ច្រើន​នៅ ​សម័យ​ឡុ​ង​សា​ន​។​ ​រហូត​មក​ដល់ចុង​សម័យ​ឡុ​ង​សាន​ ​ចំនួន​ប្រជា​ជន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ​ការ​អះ​អាង​ខាង​លើ​នេះ​ដោយ​សារ​ការ​បាត់បង់​នៃ​បរិមាណ​ឆ្នាំង​ដី​ពណ៌​ខ្មៅ​ មាន​គុណ​ភាព​ល្អ​ ដែលរក​ឃើញ​នៅ​កន្លែង​បុណ្យ​បញ្ចុះ​សព​តាម​ទំនៀម​ទម្លាប់​បុរាណ៕

                                                                                           ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS Highslide JS

វប្ប​ធម៌​ហ័​ង​ទី​ ​(Huang​ ​Di​ ​Culture​)



ដោយ​ ៖ នគរវត្ត
ថ្ងៃទី 06-08-2011 ម៉ោង 14:39:01
ប្រទេស ​ចិន​ ​គឺ​ជា​ប្រជា​ជាតិ​ដ៏​ធំ​បំផុត​មួយ​​ស្មើ​នឹង​១ភាគ​៦ នៃ​ប្រជា​ជន​ពិភព​លោ​ក​។​ ​តើ​នរណា​ដែល​ជា​បិតា​នៃ​ប្រទេស​ដ៏​ធំ​មួយ​នេះ? គឺហ័ ​ង​ទី​​ ជាអ្នក​រៀបចំ​ស្ថា​ប​នា​អារ្យ​ធម៌​ប្រទេស​ចិន​ ហើយ​មនុស្ស​គ្រប់​គ្នា​អាច​អាច​ស្វែងរក​ឃើញ​គុណ​ប្រយោជន៍​នៃជីវ​ភាព​រស់​នៅ​ របស់​ប្រជា​ជន​ចិន​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ​។ ក្រោម​ការ​ដឹក​នាំ​របស់​ហ័​ង​ទី​ ព្រះ​អង្គ​បាន​ធ្វើ​កំណែ​ទម្រង់​បៀប​រស់​នៅ​បែប​កុល​សម្ព័ន្ធ​ ​និង​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​អារ្យ​ធម៌ថ្មីមួយ​ទៅ​ដល់​ពិភព​លោ​ កបច្ចុប្បន្ន​។
គ្រួសារ​របស់​ហ័​ង​ទី​រស់​នៅ​លើ​ភ្នំ​​សៀន​យៀ​ន (Xuan yuan​) ក្នុង​ស្រុក​ស៊ី​ន​ចឹ​ង (Xun zheng​) ខេត្ត​​ហឺ​ណា​ន (He nan​) បិតាព្រះ​អង្គ​នាម​សាវ​ទៀន (Shao dian​) មាតានាម​ហ្វ៊ូផាវ (Fu​ pao​) ហ័​ង​មាន​រហស្ស​នាម​ថា​ ​កុង​ស៊ុន (Gong sun​) ហើយនាមដំបូង​របស់​គាត់​គឺ​ ​សៀន​យៀ​ន​។​ ​ដោយសារ​តែ​គាត់​ជាប់​ចិត្ត​ទៅ​នឹង​ដី​ពណ៌​លឿង​ ​គាត់​ត្រូវ​ប្រជា​ជន​ហៅ​ថា​ ​ហ័​ង​ទី (“ហ័ ​ង​” ក្នុង​ភាសា​ចិន​មាន​ន័យ​ថា​ពណ៌​លឿង​ ​ជា​និ​ម្មិ​ត្ត​សញ្ញា​ទៅ​ដល់​ដី​ពណ៌​លឿង​ជា​ភូមិ​កំណើត​របស់​គាត់​ ​ឯ​ ​“ទី​” មាន​ន័យ​ថា​ អ​ធិ​រាជ)។ ហ័​ង​ទី​​មាន​ភរិយា​៤ ទី​១នាម​ឡី​​ជូ (Lei​ ​zu​) មាន​បុត្រា​ពីរ​ព្រះ​អង្គ​ ​បុត្រា​ទី​១​នាមសាវ​ហាវ (Shao hao​) ដែល​គេ​ស្គាល់​ឈ្មោះ​ម្យ៉ាង​ទៀត​នៅ​ក្នុង​កំណត់​ត្រា​ប្រវត្តិ​សា​ស្ត្រ​ថា​ ​សៀន​ស៊ាវ (Xuan xiao​) រស់​នៅ​ស្រុក​ឈី​ង​យ៉ាង (Qing yang​) តាម​ដង​ទន្លេ​យ៉ាងចឺ (Yang tze Chang jiang​) បុត្រា​ទី​២​នាម​ឆាង​យី (Chang yi​) រស់​នៅ​តាម​ដង​ទន្លេ​​យ័រ (Ruo​) មាន​បុត្រា​​នាម​​ជ័​ន​ស៊ី (Zhuan xu​)។ ភរិយា​ទី​២​នាម​​ហ្វា​ង​ឡី (Fang lei​) ភរិយា​ទី​៣​នាម​ថុ​ង​អ៊ី (Tong yu​) និង​ភរិយា​ទី​៤នាម​​ម៉​មូ (Mo mu​)
គេ​បាន​កត់​ត្រា​ទុក​ថា​ ​នៅ​ក្នុង​សម័យ​បុ​រេ​ប្រវត្តិ​​មាន​កុលសម្ព័ន្ធ​ ​និង​បក្ស​ពួក​ជា​ច្រើន​បាន​រស់​នៅ​តាម​ដង​ទន្លេ​លឿង (Huang he​) និង ​ទន្លេ​យ៉ាងចឺ​ ​ហើយ​​ហ័​ង​ទី​ ​គឺ​ជា​មេ​កុលសម្ព័ន្ធ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ​នៅ​ក្នុង​សម័យ​នោះ​ ។​ ​តាម​រ​យៈ​រឿង​និទាន​បុរាណ​បាន​និទាន​ថា​ ​ភរិយា​របស់​​ហ័​ង​ទី​ ឡី​​ជូ​​បាន​បង្រៀន​ដល់​ជន​ជាតិ​ចិន​ឲ្យ​ចេះ​ពី​របៀប​ត្បាញ​សូត​ចេញ​ពី​ ដង្កូវ​នាង​ ​ហើយនឹង​ប្រវត្តិ​វិទូ​ម្នាក់​ទៀត​ឈ្មោះ​​ឆាង​ជា (Cang​ jie​) ដែល ​ជា​អ្នក​បង្កើត​តួ​អក្សរ​ចិន​ដំបូង​គេ​ប​ង្អ​ស់​បាន​ចំនួន​ប្រហែល​ ១០០០តួអក្សរ។​ ​តាម​ទ​ស្ស​នៈ​របស់​គាត់​បាន​សន្មត​ថា​ជា​ប្រផ្នូល​អ្វី​ម្យ៉ាង​ដោយ​មាន​ រន្ទះ​បាញ់​មក​ពី​ឋាន​សួគ៌​នៅ​ចំ​ថ្ងៃ​មេឃ​ស្រឡះ​ល្អ​។​ ​រឿង​និទាន​បាន​បន្ត​ថា​ ​ពេល​ដែល​ ​ហ័​ង​ទី​ ​បាន​ក្លាយ​ជា​មេ​កុលសម្ព័ន្ធ​ ​ដែល​គោរព​បូជា​ចំពោះ​តូ​តិ​ម (Totem​) ជា​និមិត្តរូប​សត្វ​ខ្លា​ឃ្មុំ (តាម​ប្រវត្តិ​វិទូ​ពាក្យ​ ​យ៉ូ​វ​ស្យុ​ង​ ​“You​ ​xiong​” ជា​ម្ចាស់​នៃ​ខ្លា​ឃ្មុំ​ទាំងឡាយ)
នៅ​ពេល​ដែល​កុលសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​​យាន​ទី (ជា​សាច់​ញាតិ​ជិត​បំផុត​របស់​ហ័​ង​ទី ) ចាប់ ​ផ្តើ​ម​ចុះ​ទន់​ខ្សោយ​ ​ចំណែក​ឯ​កុលសម្ព័ន្ធ​របស់​​ហ័​ង​ទី​ ​ចាប់​ផ្តើ​ម​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​អំឡុង​សម័យ​នោះ​។​ ​ក្រោយ​មក​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះ​កើត​មាន​ស​ង្គ្រា​ម​ ​ដោយសារ​ការ​លើក​តម្កើង​ឲ្យ​គោរព​បូជា​តូ​តិ​ម​ ​ជា​និមិត្ត​សត្វ​គោ​ឈ្មោល​ ​ដែល​ដឹកនាំ​​ដោយយាន​ទី (Yandi​)។ ក្រោម​ការ​ដឹកនាំ​របស់​​ហ័​ង​ទី​ ​ទាំង​វិ​ន័យ​កង​ទ័ព​ ​និង​ជំនាញ​យុទ្ធ​សា​ស្ត្រ​ចម្បាំង​ ​ធ្វើ​ឲ្យ​កុលសម្ព័ន្ធ​របស់​គាត់​ទទួល​បាន​ជោគជ័យ​លើ​មេ​កុលសម្ព័ន្ធ​​យាន​ ទី​។​ ​ក្រោយ​មក​កុលសម្ព័ន្ធ​ទាំង​ពីរ​បាន​បញ្ចូល​គ្នា​ជា​កុលសម្ព័ន្ធ​តែ​មួ​យ​។​ ​រឿង​និទាន​បន្ត​ទៀត​ថា​ ​អារ្យ​ធម៌​ប្រជា​ជាតិ​ចិន​បាន​ចាប់​ផ្ដើម​ចេញ​ពី​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះ ​។​ ​មាន​ប្រភព​មួយ​ចំនួន​ទៀត​ថា​ ​​យាន​ទី​ ​គឺ​ជា​បង​ប្អូន​នឹង​គ្នា​ ​ឬ​បង​ប្អូន​ម្ដាយ​តែ​មួយ​ជាមួយ​នឹង​​ហ័​ង​ទី​។
មុន​ពេល​កុលសម្ព័ន្ធ​បង​ប្អូន​ទាំង​ពីរ​មាន​ស​ង្គ្រា​ម​នឹង​គ្នា​ ​ឆឺ​យ៉ូ​វ (Chi​ ​you​) តែង ​តែ​ដឹកនាំ​កុលសម្ព័ន្ធ​ដ៏​ខ្លាំង​ក្លា​របស់​គាត់​ទៅ​រាតត្បាត​កុលសម្ព័ន្ធ​ ដទៃ​ទៀត​ ​ហើយ​ក៏​បាន​ឈ្លានពាន​កុលសម្ព័ន្ធ​របស់​​យាន​ទី​ ​ផង​ដែ​រ​។​ ​លុះ​ក្រោយ​មក​ទៀត​ប្រជា​ជន​របស់​​ហ័​ង​ទី​ ​បាន​រង​ការ​គំរាម​កំហែង​ពី​កុលសម្ព័ន្ធ​មួយ​ដែល​ដឹកនាំ​ដោយ​ឆឺ​យ៉ូ​វ​ ​ដែល​ល្បី​ថា​ ​ជា​មនុស្ស​ចម្លែក​មាន​កម្លាំង​ ​និង​មន្ត​អាគម​អ​ស្ចា​រ្យ​ ​មាន​បង​ប្អូន​រហូត​ដល់​៨១នាក់​ ​ម្នា​ក់ៗ​មាន​ភ្នែក​បួន​ ​និង​ដៃ​ប្រាំ​បី​ ​ដែល​កាន់​អាវុធ​មុត​ស្រួច​នៅ​គ្រប់​ដៃ​គួរ​ឲ្យ​ភ័យ​ខ្លា​ច​។
អាស្រ័យ ​ដោយ​ហ័​ង​ទី​ ​បាន​អញ្ជើញ​កុលសម្ព័ន្ធ​ជិត​ខាង​ទាំង​៨ទៀត​ឲ្យ​មក​ចូល​រួម​កម្លាំង​គ្នា​ ជាមួយ​គាត់​ ​ហើយ​បាន​បញ្ជូន​កង​ទ័ព​ដែល​ប្រមូល​ផ្ដុំ​គ្នា​ទាំង​អស់​ទៅ​ប្រយុទ្ធ​ជាមួយ​ ​ឆឺ​យ៉ូ​វ​ ​និង​បង​ប្អូន​របស់​គេ​។​ ​កង​ទ័ព​នៃ​កុលសម្ព័ន្ធ​ទាំង​ពីរ​បាន​ប្រយុទ្ធ​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​មិន​ ចាញ់​មិន​ឈ្នះ​។ នៅ​ពេល​នោះ​កង​ទ័ព​របស់​​ហ័​ង​ទី​ ​ចាប់​ផ្ដើម​ទន់​កម្លាំង​បន្តិច​ម្ដ​ងៗ​នៅ​ក្នុ​ង​ចម្បាំង​ ​បាន​ឱកាស​ ​ឆឺ​យ៉ូ​វ​បាន​ដក​ដង្ហើម​បញ្ចេញ​អ័ព្ទ​បាំង​បិទ​កាំ​រស្មី​ព្រះ​អាទិត្យ​ ងងឹត​សូន្យ​សុ​ង​។
កង ​ទ័ព​​ហ័​ង​ទី​ ​បាន​ធ្លាក់​ក្នុង​ភាព​ច្របូក​ច្របល់​ ​មិន​អាច​រក​ឃើញ​ផ្លូវ​ចេញ​ពី​សមរ​ភូមិ​ឡើ​យ​។​ ​ខ​ណៈ​ដែល​កង​ទ័ព​គាត់​ឋិត​ក្នុង​ដំណាក់​កាល​ស្លាប់​រស់នេះ ហ័ងទីមានរទេះ​នាំ​ទិស​ខាង​ត្បូង (South​ ​Pointing​ ​Chariot​) ដែល ​គាត់​បាន​ច្នៃ​ប្រ​ឌិ​ត​ ​ហើយ​បាន​បញ្ជា​ឲ្យ​សាង​សង់​វា​ឡើង​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សមរ​ភូ​មិ ​។​ ​ដោយសារ​តែ​រទេះ​ចម្បាំង​នេះហើយ​ ​ទើប​ហ័​ង​ទី​​មាន​លទ្ធ​ភាព​អាច​ដឹកនាំ​កង​ទ័ព​របស់​គាត់​គេច​ចេញ​ពី​ផ្សែង​ អ័ព្ទ​បា​ន​។​ ពេល​នោះ ​ឆឺ​យ៉ូ​វ​​បាន​ខាប​ព្រលឹង​ខ្មោច​បង្កើត​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង​ទៅ​លើ​ ទ័ព​ហ័​ង​ទី​ ​ដើម្បី​ប្រយុទ្ធ​បន្ត​ទៀ​ត​។​ ​ហ័​ង​ទី​​បាន​បួងសួង​ដល់​ព្រះ​ជា​ម្ចាស់​ដើម្បី​ជួយ​បណ្ដេញ​ផាត់​ពពក​ខ្មៅ​ ចេញ​ឲ្យ​អស់​ពី​សមរ​ភូមិ​ច​ម្បាំ​ង​។​ ​បន្ទាប់​មក​ ​ហ័​ង​ទី​​បាន​វាយ​យក​ជ័យ​ជម្នះ​លើ​​ឆឺ​យ៉ូ​វ​ ​និង​កុលសម្ព័ន្ធ​មិត្ត​សត្រូវ​ទាំង​អស់​ក្នុង​ពេល​នោះ​តែ​ម្ដ​ង​។​ ​ជាមួយ​នឹង​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​នេះ​ ​ហ័​ង​ទី​​មិន​ត្រឹម​តែ​ការពារ​កុលសម្ព័ន្ធ​របស់​គាត់​រួច​ផុត​ពី​សត្រូវ​ ឈ្លានពាន​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ធ្វើ​ឲ្យ​កុលសម្ព័ន្ធ​របស់​គាត់​មាន​មេត្រី​ភាព​នឹង​កុល​សម្ព័ន្ធ ​ជា​ច្រើន​ទៀត​ផ​ង​។
កុលសម្ព័ន្ធ ​ទាំង​៩ បាន​រួម​បញ្ចូល​គ្នា​ជា​កុលសម្ព័ន្ធ​ធំ​តែ​មួយ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​​ ហ័​ង​ទី​។​ ​ហ័​ង​ទី​​បាន​បង្កើត​ច្បាប់​គ្រប់គ្រង​កុលសម្ព័ន្ធ​រាប់​រយ​ឆ្នាំ​បន្តម​ក​ ទៀ​ត​។​ ​លោក​ត្រូវ​បាន​គេ​និទាន​ថា​ ​មាន​បុត្រ​ចំនួន​២៥រូប​ ក្នុង​នោះ​មាន​បុត្រា១៤រូប​ ​​ហើយ​ក្នុង​ចំណោម​បុត្រា​ទាំង​១៤រូប​ ​មាន​បុត្រា​១២រូប​ ​បាន​ជ្រើស​រើស​​ត្រកូល​ដោយ​ខ្លួន​គេ​ផ្ទាល់​ ​ព្រម​ទាំង​ចេញ​ទៅ​បង្កើត​បក្ខសម្ព័ន្ធ​ផ្សេ​ងៗ​ផង​ដែ​រ​។​ ​ហើយ​ក៏​បាន​បរិយាយ​ទៀត​ថា​ ​គ្រួសារ​អភិ​ជន​ទាំងឡាយ​នៅ​ក្នុង​សន្តតិ​វង្ស​ប្រទេស​ចិន​បី​ជំនាន់​ដំបូង​ ​មាន​រាជ​វង្ស​ស៊ា (Xia​) សាំង (Shang​) និង​ ​ចូ​វ (Zhou​) សុទ្ធតែ​ជា​ប​ច្ឆា​ញាតិ​របស់​​ហ័​ង​ទី​។
នៅ ​ពេល​ដែល​​ហ័​ង​ទី​​មាន​ជីវិត​រស់​នៅ​ជាង​១០០ឆ្នាំ​ ​គាត់​បាន​រៀបចំ​រាជ​កិច្ច​ផែន​ដី​ជាមួយ​នឹង​ម​ន្ត្រី​របស់​គាត់​ ​ហើយ​បាន​រៀបចំ​ដំណើរ​ទៅ​កាន់​ឋាន​សួគ៌​ទៀត​ផ​ង​។​ ​រឿង​និទាន​មួយ​ពោល​ថា​ ​មាន​នាគ​មួយ​បាន​ចុះ​មក​ពី​ឋាន​សួគ៌​ ​ហើយ​ទទួល​យក​​ហ័​ង​ទី​ ​ទៅ​កាន់​ឋាន​សួគ៌​បាត់​ទៅ​។​ ​រឿង​និទាន​មួយ​ទៀត​ថា​ ​ហ័​ង​ទី​​បាន​ប្រែ​កាយ​ជា​មនុស្ស​ពាក់កណ្ដាល​ ​និង​នាគ​ពាក់កណ្ដាល​ ​ហើយ​រសាត់​ទៅ​លើ​មេឃ​បាត់​ទៅ​។
យុទ្ធោបករណ៍ ​ស​សម័យ​នោះ​ ​ដូច​ជា​ ​រទេះ​ចម្បាំង​ចង្អុល​ទិស​ខាង​ត្បូង​ ​ត្រូវ​បាន​ច្នៃ​ប្រ​ឌិ​ត​​ឡើង​នៅ​ក្នុង​សម័យ​​ហ័​ង​ទី​។​ ​រទេះ​ចម្បាំង​កង់​ពីរ​នេះ​ ​មាន​បង្គោល​នៅ​ចំ​ចំណុច​កណ្ដាល​រទេះ​ ​រួច​គេ​ឆ្លាក់​រូប​ចំ​លាក់​មនុស្ស​តូច​មួយ​ធ្វើ​អំពី​ឈើ​ ​ឬ​លោហ​ធាតុ​ ​ដោត​ឈរ​នៅ​លើ​បង្គោល​នោះ​ ​និង​មាន​លើក​ដៃ​ចង្អុល​ ​ហើយ​គេ​ដាក់​ស្ពឺ​កង់​ទាំង​ពីរ​នោះ​ភ្ជាប់​ទៅ​នឹង​បង្គោល​កណ្ដាល​ ​វិធី​បែប​នេះ​មិន​ងាយ​នឹង​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​នោះ​របូត​ឡើយ​ ​រូប​ចំ​លាក់​ដែល​ឈរ​នៅ​លើ​បង្គោល​នោះ​ ​តែង​តែ​ចង្អុល​ទៅ​ទិស​ដៅ​កំណត់​ជា​និច្ច​ ​ជា​ទូទៅ​គេ​កំណត់​យក​ទិស​ខាង​ត្បូ​ង​។​ ​រទេះ​ចម្បាំង​ចង្អុល​ទិស​ខាង​ត្បូង​ ​មិន​ត្រូវ​ការ​មេដែក​ដើម្បី​ដំណើរ​ការ​នោះ​ទេ​ ​ហើយ​គំរូ​បែប​នេះ​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​សណ្ឋាន​ដំបូង​បំផុត​ ​នៃ​ប្រព័ន្ធ​ស្ពឺ​ ​ដែល​មាន​ភាព​ខុស​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ស្ពឺ​ប្រអប់​លេខ​គ្រឿង​ម៉ាស៊ីន​សម័យ ​ទំ​នើ​ប​។
រឿងនិទានកត់ត្រាទុកថា ហ័​ង​ទីបាន​ចូល​រួម​ចំណែក​បង្កើត​ឧបករណ៍​តន្ត្រី​ ​“ពិណ​” (Gu qin​) រួម​ជាមួយ​នឹង​លោក​​ហ៊្វូ​ស៊ី (Fu xi​) និង​​សឹ​ន​ណុ​ង (Shen nong​) ហើយ ​បាន​បង្កើត​ប្រតិទិន​ចិន​ដំបូង​គេ​បង្អស់​ ​និង​ឆ្នាំ​ខួបទាំង​១២ សម្រាប់​រាប់​ឆ្នាំ​កំ​ណើ​មនុស្ស​តាំង​ពី​រជ្ជកាល​របស់​ព្រះ​អង្គរ​ហូត​ដល់​ សព្វ​ថ្ងៃ​។ ព្រះអង្គ​ចាប់​បាន​ស្ដេច​សត្វ​ចម្លែក​​ប៉ាយ​ចឺ (Bai​ ​ze​) នៅ​លើ​កំពូល​ភ្នំ​​តុង​វ័​ង (Dong wang​)។ សត្វ​សា​ហាវ​នេះ​ ​បាន​ពិពណ៌នា​ប្រាប់​ព្រះ​អង្គ​ថា​ ​មាន​សត្វ​តិរច្ឆាន​ទាំង​អស់​ចំនួន​១១៥២០ប្រភេទ​ដូច​ជា​ ​អសុរ​កាយ​ ទេ​ពារ​ក្ស​ ​និង​ព្រលឹង​ខ្មោច​វិល​វល់​ក្នុង​លោ​ក​។​ ​ហ័​ង​ទី​​បាន​កត់​ត្រា​រឿង​ទាំង​នេះ​ទុកជា​រូប​ភាព​ ​ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​សៀវភៅ​គំនូរ​ប៉ាយចឺធូ ​“Bai​ ​Ze​ ​Tu​” ប៉ុន្តែ​មាន​រឿងរ៉ាវ​មិន​សូវ​ជា​វែង​ទេ​។​ ​រឿង​និទាន​បន្ត​ថា​ ​លីង​លន់ (Ling lun​) មាន ​ទេព​កោ​ល​ស្យ​ចេះ​ផ្លុំ​ខ្លុយ​ជា​សំឡេង​បក្សី​យ៉ាង​ពិ​រោះ​រណ្ដំ​ថ្វាយ​ ព្រះ​អង្គ​ព្រះ​សណ្ដាប់​ ​គេ​បាន​ហៅ​ថា​ជា​ការ​រក​ឃើញ​បទ​ភ្លេង​ប្រពៃណី​របស់​ជន​ជាតិ​ចិ​ន​។
ប្រជាជន ​ចិន​នៅ​ចង​ចាំ​ស្នាដៃ​ដ៏​ប្រសើរ​មួយ​ចំនួនថា អធិរាជហ័ងទីបានផលិតប្រាក់​កាក់​ធ្វើ​ពី​សំរិទ្ធ ផ្សំ​ឱសថ ចិញ្ចឹម​ដង្កូវ​នាង និងបែង​ចែក​អាណាចក្រ​ជា​ខេត្ត-ខណ្ឌ ​ជា​ច្រើន​ទៀត ក្នុង​រជ្ជកាល​ព្រះអង្គ មាន​ការ​រីក​ចម្រើន​ផ្នែក​ស្ថា​ប​ត្យ​កម្ម​ វិទ្យា​សា​ស្ត្រ​ និង​វប្ប​ធ​ម៌​។​ ​ក្បួន​​គណនា​លេខ​គ​ណិ​ត​ រាជ​វាំង​​ ​និង​ទូក​តូច​ធំ​ជាច្រើនត្រូវ​​​លេច​ជា​រូប​រាង​ផង​ដែ​រ​។​ ​ហ័​ង​ទី​​បាន​បង្រៀន​ប្រជា​ជន​របស់​ព្រះ​អង្គ​ឲ្យ​ចេះ​ដាំ​ដុះ​ពោត​ ​ហើយ​និង​ច្នៃ​ប្រ​ឌិ​ត​ឧបករណ៍​សម្រាប់​ចង្អុលបង្ហាញ​ទិស​ដៅ​ធ្វើ​ដំ​ណើ​រ​។ ​ ​ក្រោម​ជំនួយ​របស់​ភរិយា​​ហ័​ង​ទី​ ​ប្រជា​ជន​បាន​ចាប់​ផ្តើ​ម​ចិញ្ចឹម​ដង្កូវ​នាង​ ​ហើយ​ត្បាញ​សរសៃ​អំបោះ​ទៅ​ជា​សូ​ត្រ​។ ជាង​នេះ​ទៅ​ទៀត​ ​តួ​អក្សរ​ ​និង​ឧបករណ៍​តន្ត្រី​ ​ត្រូវ​បាន​បង្កើត​ដោយ​ម​ន្ត្រី​សំ​ខា​ន់ៗ​របស់​ព្រះ​អង្គ​ ​អ្វី​ទាំង​អស់​នេះ​ ​គឺ​ជា​ការ​ច្នៃ​ប្រ​ឌិ​ត​ដែល​កើត​ឡើង​នៅ​ក្នុង​សម័យ​ហ័​ង​ទី​។
តាម​ពិត​ ​ហ័​ង​ទី​​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​លើ​ភ្នំ​ឈៀ​វ (Qiao ក្នុង​ភាសា​ចិន​មាន​ន័យ​ថា​ ​ស្ពាន) នៅ ​ក្នុង​ស្រុក​ហ័​ង​លីង​ ​ខេត្ត​សា​អាន​ស៊ី​ ​ហើយ​សព្វ​ថ្ងៃ​នេះ​មហា​ចេតិយ​​ហ័​ង​ទី​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ ​“ជាម​ហា​ចេតិយ​ទី​មួយ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ចិន​” ដែល​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរ​ជាតិ​យ៉ាង​ច្រើន​ចូល​រួម​ទ​ស្ស​នា​ ​ជា​ពិសេស​នៅ​ចំ​ថ្ងៃ​បុណ្យ​ ​ឆេ​ង​ម៉េ​ង (ថ្ងៃ​០៤-០៥ ខែ​មេ​សា)
អធិរាជ ​ហ័​ង​ទី​ ​គឺ​ជា​មេ​ដឹកនាំ​ដំបូង​គេ​បង្អស់​ ​ប្រកបដោយ​មហា​ចរិយា​ធម៌​ ​និង​បញ្ញា​ញាណ​ដ៏​ឧត្តុ​ង្គ​ឧត្ត​ម​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ អារ្យ​ធម៌​ប្រទេស​ចិន​ចាប់​ពី​ដំបូង​មក​ ​ប្រជា​ជន​បាន​ចាត់​ទុក​ព្រះ​អង្គ​ជាម​ហា​បុព្វ​បុរស​នៃ​ប្រជា​ជាតិ​ចិន​ ​និង​ហៅ​ខ្លួន​ពួក​គេ​ថា​ជា​កូន​ចៅ​របស់​ហ័​ង​ទី​៕


                                                                                                      ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

វប្ប​ធម៌​យ៉ាង​សាវ​ ​(Yang​ ​Shao​ ​Culture​)



ដោយ​ ៖ នគរវត្ត
ថ្ងៃទី 30-06-2011 ម៉ោង 11:30:03
វប្ប​ធម៌​យ៉ាង​សាវ​បាន​រីក​ចម្រើន នៅ​លើ​ទឹក​ដី​មួយ​ភាគ​ធំ​នៅ​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan​) ខេត្ត​សា​អាន​ស៊ី (Shaanxi​) ខេត្ត​សាន​ស៊ី (Shanxi​) ភាគ​ខាង​ត្បូង​ខេត្ត​ហឺ​ប៉ី (Hebei​) និង​ភាគ​ខាង​កើត​ខេត្ត​កាន់​ស៊ូ (Gansu​) តាម​ជ្រលង​ទន្លេ​លឿង​ ​រក​ឃើញ​ដោយ​អ្នក​ប្រាជ្ញ​ជន​ជាតិ​ស៊ុ​យ​អែ​ត​ ​លោក​អេ​ន​ដឺ​សុ​ន​ ​ចូ​ហាន​ហ្គា​ណា​រ (Andersson​ ​JohanGunnar​, 1874-1960) នៅ​ឆ្នាំ​១៩២១។ នេះ​គឺ​ជា​វប្ប​ធម៌​មួយ ដែល​ឋិត​នៅ​ចុង​សម័យ​យុគ​ថ្ម​រំ​លី​ង​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​អាយុ​កាល​ចាប់​ពី​៥,០០០ឆ្នាំ​ ​ទៅ​ ​៣,០០០ឆ្នាំ​ ​មុន​ ​គ. . ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​មក​ពី​ឈ្មោះ​ដំបូង​ដែល​គេ​បាន​ស្គាល់​ថា​ ​បុ​រេ​ស្ថាន យ៉ាង​សាវ​ ​គឺ​ភូមិ​យ៉ាង​សាវ​ ​ស្ថិត​ក្នុង​ស្រុក​យី​ន​ឆឺ (Yinchi​) ខេត្ត​ហឺ​ណា​ន​។​ ​មាន​វប្ប​ធម៌​រាប់​ពាន់​បែប​ដែល​រក​ឃើញ​នៅ​តំបន់​យ៉ាង​សាវ​ ​រួម​ទាំង​តំបន់​វប្ប​ធម៌​ប៉ាន់​ផ​ ​នៅ​ក្នុង​ស្រុក​ស៊ី​អាន (Xi​ ​an​) និង​ភូមិ​ជាំ​ង​ចាយ (Jiangzhai​) នៅ​ក្នុង​ស្រុក​លី​ន​ថុ​ង (Lintong​) ខេត្ត​សាន​ស៊ី​។​ ​ពេល​ដែល តំបន់​វប្ប​ធម៌​យ៉ាង​សាវ​មួយ​ភាគ​ធំ​ឋិត ក្នុង​ខេត្ត​សាន​ស៊ី​ ​ធ្វើ​ឲ្យ គេ​ពិចារណា​ថា​ ​តំបន់​នេះ ជា​មជ្ឈមណ្ឌល​នៃ​វប្ប​ធម៌​ដ៏​សម្បូរ​បែ​ប​។
នៅ​សម័យ​យ៉ាង​សាវ​ ​ប្រជា​ជន​តែង​ផ្លាស់​ប្តូ​រ​របរ​ចិញ្ចឹម​ជីវិត​ ​គេ​ច្រើន​ធ្វើ​កសិកម្ម​ដំណាំ​ស្រូ​វ​មី​យេ (Millet​) ហើយ ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ក៏​និយម​ដាំ​ដំណាំ​ផ្សេ​ងៗ​ដូច​ជា​ ​ស្រូ​វ​ ​ស្រូ​វ​សាលី​ ​ផ្លែ​កៅឡាក់​ ​និង​បន្លែ​ប្រភេទ​មើម​ ​ស្ពៃ​ក្ដោប​ ​ដំឡូង​ជ្វា​ ​និង​បន្លែ​ជា​ច្រើន​មុខ​ទៀ​ត​។​ ​ប្រជា​ជន​ចិញ្ចឹម​សត្វ​ស្រុក​ដូច​ជា​ ​មាន់​ ​ទា​ ​ជ្រូក​ ​ឆ្កែ​ ​ ​ចៀម​ ​ពពែ​ ​និង​គោ​ក្រ​បី​។​ ​អង្ករ​ ​គេ​ចូល​ចិត្ត​ដាំ​បបរ​សម្រាប់​អាហារ​ពេល​ព្រឹក​ ​និង​កិន​ជា​ម្ស៉ៅ​ធ្វើ​នំ​ ​ចំណែក​អង្ករ​មី​យេ​ ​សម្រាប់​ធ្វើ​ជា​ម្ស៉ៅ​លុ​ញ​ដាក់​ស៊ុ​ប​។​ ​ឯ​សាច់​អាច​ពិសា​បាន​ពេល​មាន​ឱ​កាស​ពិ​សេ​សៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាហារ​ប្រ​ភេ​ទេ​សាច់​សត្វ​ ​គេ​បាន​មក​ពី​ការ​បរ​បាញ់​ ​និង​នេ​សា​ទ​។​ ​ពួក​គេ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ថ្ម​ ​ឬ​ឆ្អឹង​សត្វ​មាន​ដូច​ជា​ ​កាំបិត​ ​ពូថៅ​ ​ញញួរ​ ​ប៉ែល​ ​ត្បាល់កិន​ ​ព្រួញ​ ​និង​ស្ន​ ​ដែល​គេ​ធ្វើ​រាងរៅ​តាម​តម្រូវ​ការ​ ​រួច​សំលៀង​វា​យ៉ាង​មុត​ស្រួ​ច​។​ ​ប្រជា​ជន​សម័យ​យ៉ាង​សាវ​ ​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ត្បាញ​ស​ម្លៀ​ក​បំ​ពាក់ តាំង​ពី​ដើម​សម័យ​ម្ល៉េះ​។
ការ​ធ្វើ​កសិកម្ម​បែប​ធម្ម​ជាតិ​នៅ​សម័យ​យ៉ាង​សាវ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​វិ​ស័​យ កសិកម្ម​នៅ​មាន កម្រិត​ទាប​ ​ព្រោះ​ប្រជា​ជន​និយម កាប់​រះ​ព្រៃ​ ​កូន​ឈើ​ ​រួច​ដុត​ឲ្យ​នៅ​សល់​តែ​ផេះ​ដើម្បី​យក​ជី​ ​ហើយ​នាំ​គ្នា​កាយ​ពង្រាយ​ពេញ​ដី​ស្រែ (Slash​-and​-burn) ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា​ ​ធ្វើ​ស្រូវចម្ការ​ ​បន្ទាប់​ពី​ធ្វើ​មួយ​រ​ដូ​វ​ ​ឬ​ពីរ​រ​ដូ​វ​ ​គេ​ប្តូ​រ​ដី​ថ្មី​ទៀ​ត​។​ ​ការ​ធ្វើ​ស្រូវចម្ការខុស​ពី​ការ​ធ្វើ​ស្រូវស្រែ (បែប​ប្រ​ពល​វប្ប​កម្ម) ដែល​មាន​ដី​ស្រែ​អ​ចិ​ន្ត្រៃ​យ៍​ ​កសិកម្ម​បែប នេះ​ ​ ​ជា​បទ​ពិសោធ​ដែល​គេ​យក​មក​សិក្សា​ស្រាវជ្រាវ​នៅ​សម័យ​ប​ច្ចុ​ប្ប​ន្ន​។
សម័យ ​យ៉ាង​សាវ​ ​ទំហំ​ផលិតកម្ម​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​សូត្រ​ដង្កូវ​នាង​នៅ​មាន​កម្រិត​ តូច​នៅ​ឡើយ​ ​និង​មាន​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​ក្រចៅ​ផង​ដែ​រ​។​ ​បុរស​ស្លៀក​ពាក់​ដោយ​បាំង​តែ​កេរ្តិ៍​ខ្មាស​ ​ហើយ​បួង​សក់​ចង​កំប៉ោ លើ​ក្បាល​ ​ឯ​ស្ត្រី​ស្លៀក​ពាក់​ដោយ​ក្រ​ណាត់​រុំ​ជុំ​វិញ​ខ្លួន​ ​វៀល ស្មា​ទាំង​ពីរ​ ​ឬ​ស្លៀក​កំណាត់​សំពត់​បាំង​ពី​មុខ​ ​ដោយ​មូរ​ជាយ​សំពត់​នៅ​ប្រលោះ​ជើង​ទាំង​ពីរ​វាត់​ទៅ​ក្រោយ​ខ្នង (ចង​ក្បិន)។ ស្ត្រី​ទូទៅ​ចង​សក់​ជា​ផ្នួង​ ​ចំពោះ​ស្ត្រី​ធូរ​ធា​ ​ឬ​មាន​ឋា​នៈ​មាន​លទ្ធ​ភាព​ស្លៀក​ក្រ​ណាត់​ត្បាញ​ពី​សរសៃ​សូ​ត​។
ម្យ៉ាង​វិញ​ទៀត​ ​លំនៅ​ឋាន​មួយ​ចំនួន​ដែល​បាន​សង់​នៅ​ពាក់កណ្ដាល​សម័យ​យ៉ាង​សាវ​ ​ដូច​ជា​ ​ភូមិ​ជាំ​ង​ជឺ (Jiangzhi​) ដែល ​រក​ឃើញ​កប់​ដី​ ​ហើយ​នៅ​មាន​សល់​បាត​គ្រឹះ​នៃ​សំណង់​បាក់​បែក​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា​កន្លែង​រក្សា​ទុក​គ្រាប់​ធញ្ញជាតិ​នៅ​សល់​លើស ​ពី​តម្រូវ​កា​រ​។​ ​លំនៅ​ឋាន​ភាគ​ច្រើន​ ​សង់​ឡើង​ដោយ​ជី​ក​គ្រឹះ​ជុំ​វិញ​ជា​រាង​ចតុ​កោណ​កែង​ ​ជម្រៅ​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែ​ត្រ​។ បន្ទាប់​មក​គេ​បុក​បង្ហាប់​ ​រួច​រែង​បន្ទះ​ឈើ​សិរ​មាន់ (Wattle​) ជា​ប្រដឹស​នៅ​ជើង​គ្រឹះ​នោះ​ ​ហើយ​គេ​លាយ​កំបោរ​ជាមួយ​ដី​ភក់​ចាក់​ពី​លើ​បន្ទះ​ឈើ​រែង​នោះ​។​ ​កម្រាល​ផ្ទាល់​ដី​ត្រូវ គេ ​បុក​បង្ហាប់​យ៉ាង​ណែន​ ​បន្ទាប់​មក​គេ​យក​បង្គោល​ឈើ​សេ​មាន់​ខ្លី​ៗទៅ​ដោត​ជុំ​វិញ​រណ្ដៅ​ ​ជាមួយ​នឹង​ឈើ​ដែល​គេ​រែង​ជា​គ្រឹះ​ភ្ជាប់​គ្នា​។ វា​ភ្ជាប់​គ្នា​ដោយ​បាយអ​ ​លាយ​ជាមួយ​ដី​ភក់​ ​និង​គ្រោង​សសរ​ឈើ​មេដំបូល រាង​ជា​កោណ​ស្រួច​ចោត​ចុះ​មក​ក្រោម (សាជី) បង្គោល​ឈើ​ធំ​ជា​គ្រឹះ​ធ្វើ​ឲ្យ​ដំបូល​រឹង​មាំ​ ​និង​មាន​ប្រក់​ស្បូវ​ ​ឬ​ដើម​ស្រូ​វ​មី​យេ​។
          គ្រឿង ​ស​ង្ហា​រឹម​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​ដូច​ជា​ ​ជើងក្រាន​ដែល​លិច​កប់​ក្រោម​ដី​ពាក់កណ្ដាល​ ​កៅអី​អង្គុយ​នៅ​តាម​ប​ណ្ដោ​យ​ជញ្ជាំង​ ​កំណាត់​សំពត់​ក្រាល​លើ​គ្រែ​ ​ម្ហូប​អាហារ​ ​និង​វត្ថុ​ប្រើ​ប្រាស់​ដាក់​ព្យួរ​នៅ​នឹង​ជ​ញ្ជាំ​ង​។​ ​ ​គេ​សង់​ទ្រុង​នៅ​ខាង​ក្រៅ​ផ្ទះ​សម្រាប់​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ដូច​ជា​ ​ជ្រូក​ ​គោ​ ​ក្រ​បី​។​ ​អំពី​សិល្បៈ​ស្មូន​ចាន​ឆ្នាំង​ដី​ ​មាន​រចនា​ជា​រូប​មុខ​មនុស្ស​ ​ត្រី​ ​នៅ​លើ​ចាន​គោម​ ​ឬ​ផើង​ ​មាន​អាយុ​កាល​ប្រហែល​ ​៥,០០០-,០០០ឆ្នាំ​ ​មុន​ ​គ.. ដែល ​គេ​រក​ឃើញ​នៅ​ភូមិ​ប៉ាន់​ផ​ ​ស្ថិត​នៅ​ស្រុក​សា​អាន​ស៊ី​។​ ​គេ​អាច​សម្គាល់​សម័យ​កាល​ ​យ៉ាង​សាវ​ ​ទៅ​លើ​សិល្បៈ​ស្មូនឆ្នាំង​មាន​រចនា​ដោយ​គំនូរ​ប្លែ​កៗ​។​ ​សិល្ប​ករ​សម័យ​យ៉ាង​សាវ​ ​មាន​ភាព​ប៉ិន​ប្រសប់​ខាង​រចនា​គំនូរ​ចាន​ឆ្នាំង​មាន​ពណ៌​ស​ ​ក្រហម​ ​និង​ខ្មៅ​ ​ជា​រូប​មុខ​មនុស្ស​ ​សត្វ​ពា​ហ​នៈ​ ​និង​គូរ​តាម​ទិដ្ឋភាព​ពិ​តៗ​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​លក្ខ​ណៈ​ខុស​គ្នា​នឹង​វប្ប​ធម៌​បន្ទាប់​គឺ​ ​វប្ប​ធម៌​ឡុ​ង​សាន​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មិន​មាន​បច្ចេកទេស​ផ​លិ​ត​ឆ្នាំង​ដោយ​ប្រើ​ឧបករណ៍​បង្វិល​ដើម្បី​ផ​លិ​ត​ ចាន​ឆ្នាំង​នោះ​ទេ​។​ ​ការ​ជី​កក​កាយ​បន្ត​ទៀត​ ​បាន​រក​ឃើញ​សព​ក្មេ​ងៗ​ ​គេ​រៀបចំ​ដាក់​ក្នុង​ពាង​ក្រឡ​រួច​យក​ទៅ​ក​ប់​។
          នៅ ​ស្ថានីយ​បុរាណ​វិទ្យា​ដែល​គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​សម័យ​វប្ប​ធម៌​ប៉ាន់​ ផ​ ​នៅ​ជិត​ស្រុក​ស៊ី​អាន​ ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​អាច​កត់​សម្គាល់​យ៉ាង​ច្បាស់​ពី​វប្ប​ធម៌​យ៉ាង​ សាវ​ ​តាម​រ​យៈ​ការ​រៀបចំ​លំនៅ​ឋាន​ជា​កុ​លស​ម្ពន្ធ​ដែល​មាន​ជី​ក​គូ​ទឹក​ប្រឡាយ​ ព័ទ្ធ​ជុំ​វិញ​ភូ​មិ​។​ ​មាន​លំនៅ​ឋាន​បុរាណ​សំខាន់​មួយ​ទៀត​ដែល​កប់​ក្រោម​ដី​ ​គេ​ឲ្យ​ឈ្មោះ​ថា​ ​ស្ថានីយ​បុ​រេ​ជាំ​ង​ចាយ (JiangZhai​) ដែល ​គេ​បាន​ជី​ករ​ក​ឃើញ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ ​ហើយ​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​លំនៅ​ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ ស្នាមភ្លោះ​ជា​រាង​រ​ង្វ​ង់​។​ ​សរុប​សេ​ច​ក្តី​មក​ ​វប្ប​ធម៌​ប៉ាន់​ផ​ ​និង​បុ​រេ​ស្ថាន​ជាំ​ង​ចាយ​ ​ថែម​ទាំង​បាន​នាំ​មក​នូវ​ទ​ស្ស​នៈ​ផ្សេ​ងៗ​គ្នា​អំពី​ការ​រចនា​គំនូរ​នៅ​លើ ​ចាន​ឆ្នាំង​ដី​ ​ដែល​មាន​ការ​បក​ស្រាយ​ផ្សេ​ងៗ​គ្នា​ជា​ច្រើន​ ​ឬ​ជួនកាល​អាច​ជា​ការ​រៀបចំ​ដោយ​អ្នក​និ​ពន្ធ​អត្ថ​បទ​សញ្ជាតិ​ចិន​ទៀត​ផ​ង​ ។​ ​ទោះជា​យ៉ាង​ណា​ ​ការ​សន្និដ្ឋាន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខ​ណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើ​យ ​


                                                                                               ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS Highslide JS Highslide JS
វប្ប​ធម៌​យ៉ាង​សាវ​ ​(Yang​ ​Shao​ ​Culture​)

ដោយ​ ៖ នគរវត្ត
ថ្ងៃទី 30-06-2011 ម៉ោង 11:30:03
វប្ប​ធម៌​យ៉ាង​សាវ​បាន​រីក​ចម្រើន នៅ​លើ​ទឹក​ដី​មួយ​ភាគ​ធំ​នៅ​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan​) ខេត្ត​សា​អាន​ស៊ី (Shaanxi​) ខេត្ត​សាន​ស៊ី (Shanxi​) ភាគ​ខាង​ត្បូង​ខេត្ត​ហឺ​ប៉ី (Hebei​) និង​ភាគ​ខាង​កើត​ខេត្ត​កាន់​ស៊ូ (Gansu​) តាម​ជ្រលង​ទន្លេ​លឿង​ ​រក​ឃើញ​ដោយ​អ្នក​ប្រាជ្ញ​ជន​ជាតិ​ស៊ុ​យ​អែ​ត​ ​លោក​អេ​ន​ដឺ​សុ​ន​ ​ចូ​ហាន​ហ្គា​ណា​រ (Andersson​ ​JohanGunnar​, 1874-1960) នៅ​ឆ្នាំ​១៩២១។ នេះ​គឺ​ជា​វប្ប​ធម៌​មួយ ដែល​ឋិត​នៅ​ចុង​សម័យ​យុគ​ថ្ម​រំ​លី​ង​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​អាយុ​កាល​ចាប់​ពី​៥,០០០ឆ្នាំ​ ​ទៅ​ ​៣,០០០ឆ្នាំ​ ​មុន​ ​គ. . ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​មក​ពី​ឈ្មោះ​ដំបូង​ដែល​គេ​បាន​ស្គាល់​ថា​ ​បុ​រេ​ស្ថាន យ៉ាង​សាវ​ ​គឺ​ភូមិ​យ៉ាង​សាវ​ ​ស្ថិត​ក្នុង​ស្រុក​យី​ន​ឆឺ (Yinchi​) ខេត្ត​ហឺ​ណា​ន​។​ ​មាន​វប្ប​ធម៌​រាប់​ពាន់​បែប​ដែល​រក​ឃើញ​នៅ​តំបន់​យ៉ាង​សាវ​ ​រួម​ទាំង​តំបន់​វប្ប​ធម៌​ប៉ាន់​ផ​ ​នៅ​ក្នុង​ស្រុក​ស៊ី​អាន (Xi​ ​an​) និង​ភូមិ​ជាំ​ង​ចាយ (Jiangzhai​) នៅ​ក្នុង​ស្រុក​លី​ន​ថុ​ង (Lintong​) ខេត្ត​សាន​ស៊ី​។​ ​ពេល​ដែល តំបន់​វប្ប​ធម៌​យ៉ាង​សាវ​មួយ​ភាគ​ធំ​ឋិត ក្នុង​ខេត្ត​សាន​ស៊ី​ ​ធ្វើ​ឲ្យ គេ​ពិចារណា​ថា​ ​តំបន់​នេះ ជា​មជ្ឈមណ្ឌល​នៃ​វប្ប​ធម៌​ដ៏​សម្បូរ​បែ​ប​។
នៅ​សម័យ​យ៉ាង​សាវ​ ​ប្រជា​ជន​តែង​ផ្លាស់​ប្តូ​រ​របរ​ចិញ្ចឹម​ជីវិត​ ​គេ​ច្រើន​ធ្វើ​កសិកម្ម​ដំណាំ​ស្រូ​វ​មី​យេ (Millet​) ហើយ ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ក៏​និយម​ដាំ​ដំណាំ​ផ្សេ​ងៗ​ដូច​ជា​ ​ស្រូ​វ​ ​ស្រូ​វ​សាលី​ ​ផ្លែ​កៅឡាក់​ ​និង​បន្លែ​ប្រភេទ​មើម​ ​ស្ពៃ​ក្ដោប​ ​ដំឡូង​ជ្វា​ ​និង​បន្លែ​ជា​ច្រើន​មុខ​ទៀ​ត​។​ ​ប្រជា​ជន​ចិញ្ចឹម​សត្វ​ស្រុក​ដូច​ជា​ ​មាន់​ ​ទា​ ​ជ្រូក​ ​ឆ្កែ​ ​ ​ចៀម​ ​ពពែ​ ​និង​គោ​ក្រ​បី​។​ ​អង្ករ​ ​គេ​ចូល​ចិត្ត​ដាំ​បបរ​សម្រាប់​អាហារ​ពេល​ព្រឹក​ ​និង​កិន​ជា​ម្ស៉ៅ​ធ្វើ​នំ​ ​ចំណែក​អង្ករ​មី​យេ​ ​សម្រាប់​ធ្វើ​ជា​ម្ស៉ៅ​លុ​ញ​ដាក់​ស៊ុ​ប​។​ ​ឯ​សាច់​អាច​ពិសា​បាន​ពេល​មាន​ឱ​កាស​ពិ​សេ​សៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាហារ​ប្រ​ភេ​ទេ​សាច់​សត្វ​ ​គេ​បាន​មក​ពី​ការ​បរ​បាញ់​ ​និង​នេ​សា​ទ​។​ ​ពួក​គេ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ថ្ម​ ​ឬ​ឆ្អឹង​សត្វ​មាន​ដូច​ជា​ ​កាំបិត​ ​ពូថៅ​ ​ញញួរ​ ​ប៉ែល​ ​ត្បាល់កិន​ ​ព្រួញ​ ​និង​ស្ន​ ​ដែល​គេ​ធ្វើ​រាងរៅ​តាម​តម្រូវ​ការ​ ​រួច​សំលៀង​វា​យ៉ាង​មុត​ស្រួ​ច​។​ ​ប្រជា​ជន​សម័យ​យ៉ាង​សាវ​ ​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ត្បាញ​ស​ម្លៀ​ក​បំ​ពាក់ តាំង​ពី​ដើម​សម័យ​ម្ល៉េះ​។
ការ​ធ្វើ​កសិកម្ម​បែប​ធម្ម​ជាតិ​នៅ​សម័យ​យ៉ាង​សាវ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​វិ​ស័​យ កសិកម្ម​នៅ​មាន កម្រិត​ទាប​ ​ព្រោះ​ប្រជា​ជន​និយម កាប់​រះ​ព្រៃ​ ​កូន​ឈើ​ ​រួច​ដុត​ឲ្យ​នៅ​សល់​តែ​ផេះ​ដើម្បី​យក​ជី​ ​ហើយ​នាំ​គ្នា​កាយ​ពង្រាយ​ពេញ​ដី​ស្រែ (Slash​-and​-burn) ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា​ ​ធ្វើ​ស្រូវចម្ការ​ ​បន្ទាប់​ពី​ធ្វើ​មួយ​រ​ដូ​វ​ ​ឬ​ពីរ​រ​ដូ​វ​ ​គេ​ប្តូ​រ​ដី​ថ្មី​ទៀ​ត​។​ ​ការ​ធ្វើ​ស្រូវចម្ការខុស​ពី​ការ​ធ្វើ​ស្រូវស្រែ (បែប​ប្រ​ពល​វប្ប​កម្ម) ដែល​មាន​ដី​ស្រែ​អ​ចិ​ន្ត្រៃ​យ៍​ ​កសិកម្ម​បែប នេះ​ ​ ​ជា​បទ​ពិសោធ​ដែល​គេ​យក​មក​សិក្សា​ស្រាវជ្រាវ​នៅ​សម័យ​ប​ច្ចុ​ប្ប​ន្ន​។
សម័យ ​យ៉ាង​សាវ​ ​ទំហំ​ផលិតកម្ម​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​សូត្រ​ដង្កូវ​នាង​នៅ​មាន​កម្រិត​ តូច​នៅ​ឡើយ​ ​និង​មាន​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​ក្រចៅ​ផង​ដែ​រ​។​ ​បុរស​ស្លៀក​ពាក់​ដោយ​បាំង​តែ​កេរ្តិ៍​ខ្មាស​ ​ហើយ​បួង​សក់​ចង​កំប៉ោ លើ​ក្បាល​ ​ឯ​ស្ត្រី​ស្លៀក​ពាក់​ដោយ​ក្រ​ណាត់​រុំ​ជុំ​វិញ​ខ្លួន​ ​វៀល ស្មា​ទាំង​ពីរ​ ​ឬ​ស្លៀក​កំណាត់​សំពត់​បាំង​ពី​មុខ​ ​ដោយ​មូរ​ជាយ​សំពត់​នៅ​ប្រលោះ​ជើង​ទាំង​ពីរ​វាត់​ទៅ​ក្រោយ​ខ្នង (ចង​ក្បិន)។ ស្ត្រី​ទូទៅ​ចង​សក់​ជា​ផ្នួង​ ​ចំពោះ​ស្ត្រី​ធូរ​ធា​ ​ឬ​មាន​ឋា​នៈ​មាន​លទ្ធ​ភាព​ស្លៀក​ក្រ​ណាត់​ត្បាញ​ពី​សរសៃ​សូ​ត​។
ម្យ៉ាង​វិញ​ទៀត​ ​លំនៅ​ឋាន​មួយ​ចំនួន​ដែល​បាន​សង់​នៅ​ពាក់កណ្ដាល​សម័យ​យ៉ាង​សាវ​ ​ដូច​ជា​ ​ភូមិ​ជាំ​ង​ជឺ (Jiangzhi​) ដែល ​រក​ឃើញ​កប់​ដី​ ​ហើយ​នៅ​មាន​សល់​បាត​គ្រឹះ​នៃ​សំណង់​បាក់​បែក​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា​កន្លែង​រក្សា​ទុក​គ្រាប់​ធញ្ញជាតិ​នៅ​សល់​លើស ​ពី​តម្រូវ​កា​រ​។​ ​លំនៅ​ឋាន​ភាគ​ច្រើន​ ​សង់​ឡើង​ដោយ​ជី​ក​គ្រឹះ​ជុំ​វិញ​ជា​រាង​ចតុ​កោណ​កែង​ ​ជម្រៅ​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែ​ត្រ​។ បន្ទាប់​មក​គេ​បុក​បង្ហាប់​ ​រួច​រែង​បន្ទះ​ឈើ​សិរ​មាន់ (Wattle​) ជា​ប្រដឹស​នៅ​ជើង​គ្រឹះ​នោះ​ ​ហើយ​គេ​លាយ​កំបោរ​ជាមួយ​ដី​ភក់​ចាក់​ពី​លើ​បន្ទះ​ឈើ​រែង​នោះ​។​ ​កម្រាល​ផ្ទាល់​ដី​ត្រូវ គេ ​បុក​បង្ហាប់​យ៉ាង​ណែន​ ​បន្ទាប់​មក​គេ​យក​បង្គោល​ឈើ​សេ​មាន់​ខ្លី​ៗទៅ​ដោត​ជុំ​វិញ​រណ្ដៅ​ ​ជាមួយ​នឹង​ឈើ​ដែល​គេ​រែង​ជា​គ្រឹះ​ភ្ជាប់​គ្នា​។ វា​ភ្ជាប់​គ្នា​ដោយ​បាយអ​ ​លាយ​ជាមួយ​ដី​ភក់​ ​និង​គ្រោង​សសរ​ឈើ​មេដំបូល រាង​ជា​កោណ​ស្រួច​ចោត​ចុះ​មក​ក្រោម (សាជី) បង្គោល​ឈើ​ធំ​ជា​គ្រឹះ​ធ្វើ​ឲ្យ​ដំបូល​រឹង​មាំ​ ​និង​មាន​ប្រក់​ស្បូវ​ ​ឬ​ដើម​ស្រូ​វ​មី​យេ​។
          គ្រឿង ​ស​ង្ហា​រឹម​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​ដូច​ជា​ ​ជើងក្រាន​ដែល​លិច​កប់​ក្រោម​ដី​ពាក់កណ្ដាល​ ​កៅអី​អង្គុយ​នៅ​តាម​ប​ណ្ដោ​យ​ជញ្ជាំង​ ​កំណាត់​សំពត់​ក្រាល​លើ​គ្រែ​ ​ម្ហូប​អាហារ​ ​និង​វត្ថុ​ប្រើ​ប្រាស់​ដាក់​ព្យួរ​នៅ​នឹង​ជ​ញ្ជាំ​ង​។​ ​ ​គេ​សង់​ទ្រុង​នៅ​ខាង​ក្រៅ​ផ្ទះ​សម្រាប់​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ដូច​ជា​ ​ជ្រូក​ ​គោ​ ​ក្រ​បី​។​ ​អំពី​សិល្បៈ​ស្មូន​ចាន​ឆ្នាំង​ដី​ ​មាន​រចនា​ជា​រូប​មុខ​មនុស្ស​ ​ត្រី​ ​នៅ​លើ​ចាន​គោម​ ​ឬ​ផើង​ ​មាន​អាយុ​កាល​ប្រហែល​ ​៥,០០០-,០០០ឆ្នាំ​ ​មុន​ ​គ.. ដែល ​គេ​រក​ឃើញ​នៅ​ភូមិ​ប៉ាន់​ផ​ ​ស្ថិត​នៅ​ស្រុក​សា​អាន​ស៊ី​។​ ​គេ​អាច​សម្គាល់​សម័យ​កាល​ ​យ៉ាង​សាវ​ ​ទៅ​លើ​សិល្បៈ​ស្មូនឆ្នាំង​មាន​រចនា​ដោយ​គំនូរ​ប្លែ​កៗ​។​ ​សិល្ប​ករ​សម័យ​យ៉ាង​សាវ​ ​មាន​ភាព​ប៉ិន​ប្រសប់​ខាង​រចនា​គំនូរ​ចាន​ឆ្នាំង​មាន​ពណ៌​ស​ ​ក្រហម​ ​និង​ខ្មៅ​ ​ជា​រូប​មុខ​មនុស្ស​ ​សត្វ​ពា​ហ​នៈ​ ​និង​គូរ​តាម​ទិដ្ឋភាព​ពិ​តៗ​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​លក្ខ​ណៈ​ខុស​គ្នា​នឹង​វប្ប​ធម៌​បន្ទាប់​គឺ​ ​វប្ប​ធម៌​ឡុ​ង​សាន​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មិន​មាន​បច្ចេកទេស​ផ​លិ​ត​ឆ្នាំង​ដោយ​ប្រើ​ឧបករណ៍​បង្វិល​ដើម្បី​ផ​លិ​ត​ ចាន​ឆ្នាំង​នោះ​ទេ​។​ ​ការ​ជី​កក​កាយ​បន្ត​ទៀត​ ​បាន​រក​ឃើញ​សព​ក្មេ​ងៗ​ ​គេ​រៀបចំ​ដាក់​ក្នុង​ពាង​ក្រឡ​រួច​យក​ទៅ​ក​ប់​។
          នៅ ​ស្ថានីយ​បុរាណ​វិទ្យា​ដែល​គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​សម័យ​វប្ប​ធម៌​ប៉ាន់​ ផ​ ​នៅ​ជិត​ស្រុក​ស៊ី​អាន​ ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​អាច​កត់​សម្គាល់​យ៉ាង​ច្បាស់​ពី​វប្ប​ធម៌​យ៉ាង​ សាវ​ ​តាម​រ​យៈ​ការ​រៀបចំ​លំនៅ​ឋាន​ជា​កុ​លស​ម្ពន្ធ​ដែល​មាន​ជី​ក​គូ​ទឹក​ប្រឡាយ​ ព័ទ្ធ​ជុំ​វិញ​ភូ​មិ​។​ ​មាន​លំនៅ​ឋាន​បុរាណ​សំខាន់​មួយ​ទៀត​ដែល​កប់​ក្រោម​ដី​ ​គេ​ឲ្យ​ឈ្មោះ​ថា​ ​ស្ថានីយ​បុ​រេ​ជាំ​ង​ចាយ (JiangZhai​) ដែល ​គេ​បាន​ជី​ករ​ក​ឃើញ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ ​ហើយ​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​លំនៅ​ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ ស្នាមភ្លោះ​ជា​រាង​រ​ង្វ​ង់​។​ ​សរុប​សេ​ច​ក្តី​មក​ ​វប្ប​ធម៌​ប៉ាន់​ផ​ ​និង​បុ​រេ​ស្ថាន​ជាំ​ង​ចាយ​ ​ថែម​ទាំង​បាន​នាំ​មក​នូវ​ទ​ស្ស​នៈ​ផ្សេ​ងៗ​គ្នា​អំពី​ការ​រចនា​គំនូរ​នៅ​លើ ​ចាន​ឆ្នាំង​ដី​ ​ដែល​មាន​ការ​បក​ស្រាយ​ផ្សេ​ងៗ​គ្នា​ជា​ច្រើន​ ​ឬ​ជួនកាល​អាច​ជា​ការ​រៀបចំ​ដោយ​អ្នក​និ​ពន្ធ​អត្ថ​បទ​សញ្ជាតិ​ចិន​ទៀត​ផ​ង​ ។​ ​ទោះជា​យ៉ាង​ណា​ ​ការ​សន្និដ្ឋាន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខ​ណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើ​យ ​


                                                                                               ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS Highslide JS Highslide JS

វប្ប​ធម៌​ប៉ាន់​ផ​ ​(Ban​ ​Po​ ​Culture​)



ដោយ​ ៖ នគរវត្ត
ថ្ងៃទី 27-06-2011 ម៉ោង 18:52:38
       ប៉ាន់​ផ គឺ​ជា​ទី​តាំង​បុរាណ​វិទ្យា​ដែល​គេ​បាន​រក​ឃើញ​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥៣ ស្ថិត​នៅ​ជ្រលង​ទន្លេ​លឿង (Yellow​ ​River Huanghe​) នៅ​ភាគ​ខាង​កើត​ជិត​ក្រុង​បុរាណ ស៊ី​អាន (Xi​ ​an​) ក្នុង​ខេត្ត សា​អាន​ស៊ី (Sha​ ​an​ ​xi​)។ ទី​តាំង​នេះ​បាន​បន្សល់​ទុកលំនៅ​ឋាន​តាំង​ពី​សម័យ​យុគ​ថ្ម​រំលីង​ ​ដែល​មាន​អាយុ​កាល​ប្រហែល​ជាង​៤,៥០០ឆ្នាំ​ ​មុន​ ​គ. . ភូមិ ​វប្ប​ធម៌​នេះ​ ​តាំង​នៅ​លើ​ទំហំ​ដី​ប្រមាណ​ ​៥ ទៅ​ ​៦ហិ​កតា​ ​ដោយ​ជី​ក​ប្រឡាយ​ទឹក​ព័ទ្ធ​ជុំ​វិញ​ធ្វើ​ជា​ស្នាមភ្លោះ​មាន​ទទឹង​ប្រហែល​៥-៦ម៉ែត្រ​ ​សម្រាប់​ការពារ​ការ រាតត្បាត​ពី​សត្វ​ព្រៃ​កាចសា​ហា​វ​។​ ​ផ្ទះ​នីមួយៗ​មាន​រាង​មូល​ ​ឬ​បួន​ជ្រុង​ ​ធ្វើ​អំពី​ដី​ភក់ ដី​ឥដ្ឋ ឈើ​ ​និង​ដំបូល​ប្រក់​ស្បូវ​ ​ពួក​គេ​សង់​ចូល​ចិត្ត​លើ​ទី​តាំង​ដី​ទំ​នា​ប​។​  

ប៉ាន់​ផ គឺ​ជា​សង្គម​វប្ប​ធម៌​មួយ​ប្រភេទ​ ​ដែល​មាន​ទំនាក់​ទំនងជា​មួយ​នឹង​វប្ប​ធម៌ យ៉ាង​សាវ (Yangshao​)។ តំបន់​បុរាណ​វិទ្យា​មួយ​ចំនួន​មាន​លក្ខ​ណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ដំណាក់​កាល​ដំបូង​នៃ​វប្ប​ធម៌ប៉ាន់​ផ ដែល​ពិ​និត្យ​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​កា​រវិ​វ​ឌ្ឍ​វប្ប​ធម៌ប៉ាន់​ផ (,០០០-,០០០ឆ្នាំ​ ​មុន​ ​គ. .) នៃ​វប្ប​ធម៌យ៉ាង​សា​វ​។ វប្ប​ធម៌ប៉ាន់​ផ ត្រូវ​បាន​ធ្វើ​កំ​ណាយ​កាល​ពី​ឆ្នាំ​១៩៥៤-១៩៥៧ និង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​​៥០,០០០ម៉ែត្រ​កា​រ៉េ​។
អ្នក ​ស្រុក​នៅ​ភូមិ​ ​ប៉ាន់​ផ​ ​រស់​នៅ​ក្នុង​ភូមិ​ជា​របៀប​ក្រុម​ ​ឬ​កុលសម្ព័ន្ធ​ ​ប្រកប​របរ​កសិកម្ម​ ​នេសាទ​ ​និង​បរ​បាញ់​សត្វ​ ​ដែល​ជា​មធ្យោបាយ​សំខាន់​បំផុត​របស់​ពួក​គេក្នុង ការ​ស្វែង​រក​ម្ហូប​អា​ហា​រ​។​ ​ភស្តុតាង​លំនៅ​ឋាន​ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​ស្នាមភ្លោះ , ផ្នូរ ​បុរាណ​ ​និង​ឡ​ដុត​ចាន​ឆ្នាំង​ ​មាន​ទី​តាំង​នៅ​ជុំ​វិញ​បរិវេណ​ប្រឡាយ​ទឹក​នៃ​ភូមិ​នោះ​។​ ​ផ្ទះ​មួយ​ចំនួន​បាន​ជី​ក​លុង​ដី​ចុះ​ទៅ​ក្រោម​ពាក់កណ្ដាល​ ​មាន​ជម្រៅ​មួយ​ម៉ែត្រ​ ​ហៅ​ជាន់​ក្រោម​ដី​។​ ​ផ្ទះ​នីមួយៗមានមេបង្គោល​ឈើ​ធំ​មួយ​នៅ​កណ្ដាល​ ​និង​ដំបូល​ខ្ពស់​ចោត​ ប្រក់​ស្បូ​វ​។
នៅ​ពេល​មាន​មនុស្ស​ស្លាប់​គេ​បញ្ចុះ​សព តាម​ប្រពៃណី​ ​សមាជិក ដែល​ស្លាប់​ត្រូវ​យក​ទៅ​កប់​នៅ​ក្នុង​វាល​កប់​ខ្មោច​រួ​ម​។ ស ​ម្ភា​រៈ​លម្អ​ផ្សេ​ងៗ​ជា​ធម្ម​តា​ត្រូវ​បាន​កប់​ទៅ​ជាមួយ​សាក​ស​ព​។​ ​តែ​សម្រាប់​ក្មេ​ងៗ​នៅ​ពេល​ដែល​ស្លាប់​ទៅ​ ​ពួក​គេ​ត្រូវ​បាន​ដាក់​ក្នុង​កោដ្ឋ​ ​ហើយ​និង​កប់​នៅ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​។
          យោង ​តាម​ទ​ស្ស​នៈ​ម៉ា​ក​និយម​នៃ​បុរាណ​វត្ថុ​វិទ្យា​ ​សន្និដ្ឋាន​ជា​ទូទៅ​ថា​ ​ទឹក​ដី​សាធារណ​រដ្ឋ​ប្រជា​មា​និ​ត​ចិន​ ​ក្នុង​អំឡុង​ធ្វើ​កំ​ណាយ​នៅ​តំបន់​ប្រវត្តិ​សា​ស្ត្រ​ខាង​លើ​ ​បាន​ចាត់​ទុក​ថា​ ​វប្ប​ធម៌ប៉ាន់​ផ ជា​សង្គម​ មនុស្ស​រស់​នៅ​តាម​របៀប​កុលសម្ព័ន្ធ​ដែល​មាន​ស្ត្រី​ជា​មេ​ ​ទោះ​យ៉ាង​ណា​ ​ការ​ស្រាវជ្រាវ​ថ្មី​បាន​បក​ស្រាយ​ប្រឆាំង​ទៅ​នឹង​ទ​ស្ស​នៈ​ខាង​លើ​ ​ហើយ​ទ​ស្ស​នៈ​ម៉ា​ក​និយម​ ​បាន​ពោល​ថា​ ​សង្គម​មនុស្ស​បុរាណ​បាន​បន្ត​ការ​រស់​នៅ​រីក​លូត​លាស់​តាម​ដំណាក់​រហូត​មក​ ដល់​សង្គម​ចិន​សម័យ​ទំនើប​ ​សម្រាប់​យើង​បាន​សិក្សា​ស្រាវជ្រាវ​បុរាណ​វត្ថុ​វិទ្យា​។
វប្ប​ធម៌​​ប៉ាន់​ផ​ ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំងណាស់ គឺ​សិល្បៈ​គំនូរ​នៅ​លើ​ចាន​ឆ្នាំង​ផ​លិ​ត​អំពី​ដីឥដ្ឋ។​ ​ជំនាញ​គូស​រូប នៅ​លើ​ចាន​ឆ្នាំង​មួយ​ចំនួន​ ​បាន​បង្ហាញ​អំពី​ចំ​ណាត់​ថ្នាក់​កំពូល​ក្នុង​ចំណោម​វប្ប​ធម៌​ទាំងឡាយ​នា​ សម័យ​នោះ​។​ ​មិន​ត្រឹម​តែ​មាន​ស​ម្ភា​រៈប្រើប្រាស់ ចាន​ឆ្នាំង​ដែល​មាន​ប្រភេទ​ផ្សេ​ងៗ​ពី​គ្នាទេ ប៉ុន្តែ​វា​ត្រូវ​បាន​គូស​ដោយ​ការ​ប្រិតប្រៀង​ ​និង​គំរូ​ប្លែ​កៗ​គ្នា​។ ដូច​ជា​រូប​មុខ​មនុស្ស​ ​ត្រី​ ​ក្តា​ន់​ ​រុក្ខ​ជាតិ​ ​រូប​ភាព​ទេសភាព​ធម្ម​ជាតិ​ផ្សេ​ងៗ​ ​ដែល​យើង​តែង​តែ​បាន​ឃើញ​នៅ​លើស​ម្ភា​រៈ​ទាំង​នោះ​។​ ​ដែល​ជា​ទូទៅ​គេ​ច្រើន​ជ្រលក់​ពណ៌​ក្រហម​ជាមួយ​ឆ្នូត​ពណ៌​ខ្មៅ​។ កុម្ភការភណ្ឌ  ភាគ​ច្រើន​បាន​រចនា​ជារាងផើង ឆ្នាំងដី មានគូរូប មុខ​មនុស្ស​ ​រូប​ត្រី​ ​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ភូមិ​ប៉ាន់​ផ​ ​ស្រុក​ស៊ី​អាន​ ​ដែល​ជា​ពន្លឺ​ឆ្លុះ​បញ្ចាំង​នៃ​សិល្បៈ​ និង​ចរិត​លក្ខ​ណៈ​នា​សម័យ​នោះ​។​ ​ការ​វាយ​តម្លៃ​ចេញ​ពី​រូប​គំនូរ​ផ្សេ​ងៗ​នៅ​លើ​ចាន​ឆ្នាំង​ ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា​រួម​មាន​និមិត្ត​សញ្ញា​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ ​ថា​ជា​បុព្វ​និមិត្ត​ល្អ​របស់​កុលសម្ព័ន្ធ​នៅ​សម័យ​នោះ​។
សព្វ ​ថ្ងៃ​នេះ​យើង​អាច​និយាយ​បាន​ថា​ ​នៅ​សម័យ​បុរាណ​មាន​ការ​គោរព​សាសនា​ ​ឬ​រចនា​ស​ម្ព័​ន្ធ​នយោបាយ​ ​ជា​ភ​ស្តុ​តាង​បញ្ជាក់​ពី​សំណល់​បាក់​បែក​ ​ដែល​បាន​មក​ពី​ការ​ជី​កក​កាយ​បុរាណ​វត្ថុ​យ៉ាង​ជាក់​ស្ដែ​ង​។​ ​​សព្វ​ថ្ងៃ តំបន់​នេះក្លាយ​ជា​ភូមិ​កំណើត​នៃ​សារ​មន្ទីរប៉ាន់​ផ ក្រុងស៊ី​អាន
                                                                                                     
                                                                                                      ប្រែសម្រួលដោយ៖ លី គីមហេង

យុគ​ថ្ម​រំលីង​ ​(Neolithic​ ​Age​)

Highslide JS


ថ្ងៃទី 09-06-2011 ម៉ោង 09:02:22
    យុគ ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិលា​ ​គឺ​ជា​សម័យ​កាល​មួយ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​របស់​មនុស្ស​ ​ដោយ​វា​បាន​ចាប់​ផ្ដើម​ឡើង​រវាង​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. នៅ ​មជ្ឈិម​បូ​ព៌ា​ ​ដែល​គេ​បាន​ស្គាល់​ថា​ជា​ប្រពៃណី​នៃ​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​ចុង​ក្រោយ​ប ​ង្អ​ស់​។​ ​យុគ​ថ្ម​រំលីង​ ​បាន​បន្ត​ពី​សម័យ​កាល​ចុង​ក្រោយ​នៃ​សម័យ​ដុំ​ទឹក​កក​ធំៗ​ ​និង​យុគ​ថ្ម​បំបែក​ ​(Holocene​ ​Epipalaeolithic​) ដែល​មាន​អាយុ​កាល​ប្រហែល​ ​១១,៧០០ឆ្នាំ​ ​មុន​ ​គ​.ស​. យោង ​តាម​ទី​តាំង​ភូមិ​សា​ស្ត្រ​តំបន់​នោះ​ ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​វា​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​រីក​លូត​លាស់​កសិកម្ម​ ​ដែល​បង្កើត​ឲ្យ​មាន​ ​“បដិវត្ត​យុគ​ថ្ម​រំលីង​” ហើយ​បាន​បញ្ចប់​ទៅ​វិញ​ ​ពេល​ដែល​លោហ​ធាតុ​បាន​រក​ឃើញ​ ​និង​យក​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​ជំនួស​ថ្ម​ ​ព្រម​ទាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សម័យ​ទង់ដែង​ ​និង​ស្ពាន់​ ​(Chalcolithic​ ​ឬ​ ​Bronze​ ​Age​) ឬ ​ការ​អភិវឌ្ឍ​ន៍​ដោយ​ផ្ទាល់​ទៅ​នឹង​សម័យ​ដែ​ក​។​ ​យុគ​ថ្ម​រំលីង​ ​មិន​បាន​កំណត់​កាល​ប្រវត្តិ​ច្បាស់លាស់​ទេ​ ​ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​ការ​ប្រព្រឹត្តិ​ ​និង​លក្ខ​ណៈ​វប្ប​ធម៌​ ​រួម​ទាំង​ការ​បង្កាត់​ពូជ​សត្វ​ព្រៃ​ ​សត្វ​ស្រុក​ ​និង​ការ​ប្រើ​ប្រាស់​សត្វ​ពា​ហ​នៈ​ជា​ច្រើន​ទៀត​ផ​ង​។​
        ក្រោយ​មក​មាន​ការ​រក​ឃើញ​ជា​ចុង​ក្រោយ​ថា​ ​វប្ប​ធម៌​យុគ​ថ្ម​រំលីង​បាន​ចាប់​ផ្ដើម​តាំង​ពី​១០,៧០០ឆ្នាំ​ ​ទៅ​ ​៩,៤០០ឆ្នាំ​ ​មុន​ ​គ​.ស​. តំបន់​ ​តែ​ល​ ​ហ្គា​រ៉ា​ម៉េ​ល​ ​(Tell​ ​Qaramel​) នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​ចម្ងាយ​២៥គីឡូម៉ែត្រ​ ​ខាង​ជើង​តំបន់​ ​អា​ឡេ​ប៉ូ​ ​(Aleppo​)។ រហូត​ដល់​ការ​រក​ឃើញ​ភ​ស្តុ​តាង​ទាំង​នោះ​ ​បាន​សម្រប​ទៅ​នឹង​សហ​គម​ន៍​បុរាណ​វិទ្យា​ ​ដូច្នេះ​ការ​ចាប់​ផ្ដើម​នៃ​វប្ប​ធម៌​សម័យ​ថ្មី​រំលីង​ ​ត្រូវ​បាន​គេ​ពិ​និត្យ​ឃើញ​ថា​ ​វា​កើត​នៅ​តំបន់​ ​ឡឺ​វ៉ា​ន់​ ​(Levant​) (ក្រុង​ ​ជែ​រី​កូ​ ​នៃ​តំបន់​វ៉េ​ស​ប៊ែ​ង​ ​ឋិត​ក្នុង​ទឹក​ដី​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​សព្វ​ថ្ងៃ​) ប្រហែល​ជា​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ វា​មាន​ការ​រីក​ចម្រើន​ដោយ​បន្ត​ពី​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​(Natufian​) នៃ ​សម័យ​កាល​ទឹក​កក​ចុង​ក្រោយ​ ​នៅ​ក្នុង​តំបន់​នោះ​។​ ​ប្រជា​ជន​ដែល​បាន​ទទួល​នូវ​របៀប​គ្រប់គ្រង​ថ្មី​ ​បាន​ប្រើ​ប្រាស់​គ្រាប់​ធញ្ញជាតិ​ព្រៃ​ដើម្បី​ដាំ​ដុះ​ ​ហើយ​ក្រោយ​មក​ក៏​បាន​វិ​វ​ឌ្ឍ​ន៍​ទៅ​ជា​របរ​កសិកម្ម​យ៉ាង​ច្បាស់​លា​ស់​។​ ​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​នេះ​គេ​បាន​ដាក់​ឈ្មោះ​ថា​ ​“ដើម​សម័យ​យុគ​ថ្ម​រំលីង​(Proto​-Neolithic​) ចាប់​ពី​១២,៥០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. ឬ​ប្រហែល​ជា​ ​១២,០០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.
       នៅ​ពេល​ដែល​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​មាន ​ជំនាញ​ច្បាស់លាស់​លើ​ការ​អភិវឌ្ឍ​ន៍​ធញ្ញជាតិ​ព្រៃ​ទៅ​ជា​អាហារ​របស់​ពួក​ គេ​ ​និង​បាន​ផ្លាស់​ប្ដូរ​មធ្យោបាយ​ជីវិត​របស់​ពួក​គេ​ពី​ការ​អង្គុយ​ទៅ​ជា​ ក្រោក​ឈរ​ឡើង​ ​បរិយាកាស​បែប​នេះ​ ​បាន​ផ្លាស់​ប្ដូរ​សង្គម​នៅ​ដើម​សម័យ​ ​យ៉ាំ​ង​ហ្គឺ​ ឌ្រី​យ៉ា​ស​ ​(Younger​ ​Dryas​) ដែល​ទំនងជា​បាន​បង្គាប់​ប្រជា​ជន​ធ្វើ​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​នៅ​រវាង​ ​៩,៥០០-,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. កសិកម្ម​ប្រជា​សហ​គម​ន៍​បាន​ងើប​ឡើង​នៅ​ក្នុង​តំបន់​ ​ឡឺ​វ៉ា​ន់​ ​ហើយ​រីក​រាល​ដាល​ទៅ​ដល់​តំបន់​អាស៊ី​បន្តិច​ម្ដ​ងៗ​ ​នៅ​អា​ហ្វ្រិ​ក​ភាគ​ខាង​ជើង​ ​និង​ខាង​ជើង​ខេត្ត​ ​មេ​សូ​ប៉ូ​តា​មី​យ៉ា​ ​(Mesopotamia​) “អាណា​ខេត្ត​ចក្រ​ភព​រ៉ូ​ម​ ​សម័យ​បុរាណ​ ​នៅ ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​និង​ខាង​ត្បូង​ប្រទេស​ទួ​គី​”។ នៅ​ដើម​យុគ​សម័យ​ថ្ម​រំលីង​ ​កសិកម្ម​ត្រូវ​បាន​កំ​ន​ត់​កំហិត​ទៅ​តាម​លំដាប់​នៃ​រុក្ខ​ជាតិ​ ​ទាំង​រុក្ខ​ជាតិ​ព្រៃ​ ​និង​រុក្ខ​ជាតិ​ស្រុក​ ​ដែល​រួម​មាន​ ​ស្រូ​វ​សាលី​, ស្រូ​វ​មី​យេ​ ​និង​ ​ស្រូ​វ​សាលី​ម្យ៉ាង​ ​(Spelt​) ហើយ​ថែម​ទាំង​ចិញ្ចឹម​សត្វ​ឆ្កែ​, ចៀម​ ​និង​ព​ពែ​។​ ​នៅ​រវាង​៨,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. អ្នក ​ស្រុក​បាន​នាំ​គ្នា​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ ​ដូច​ជា​ ​គោ​ ​ក្របី​ ​និង​ជ្រូក​ព្រៃ​ ​បន្សាំ​ទៅ​ជា​សត្វ​ស្រុក​ ​ក្រោយ​មក​មាន​ការ​រៀបចំ​ឡើង​ឲ្យ​មាន​ជា​រ​ដូ​វ​, ការ​គោរព​ទំនៀម​ទម្លាប់​ជា​អ​ចិ​ន្ត្រៃ​យ៍​ ​ហើយ​ក៏​ឃើញ​មាន​ប្រើ​ប្រាស់​ឆ្នាំង​ធ្វើ​អំពី​ដី​ផង​ដែ​រ​។​
ចំពោះ ​ការ​រីក​ចម្រើន​អំពី​របៀប​របប​ ​និង​វប្ប​ធម៌​ទាំងឡាយ​ក្នុង​យុគ​សម័យ​ថ្ម​រំលីង​ ​ពុំ​មែន​កើត​មាន​ដូច​គ្នា​នៅ​គ្រប់​ទី​កន្លែង​នោះ​ទេ​ ​ដំបូង​ឡើយ​ការ​ធ្វើ​កសិកម្ម​សង្គម​ខ្លះ​នៅ​លោក​ខាង​កើត​ ​ពុំ​ប្រើ​ឆ្នាំង​ដី​ទេ​ ​ដោយ​ឡែក​នៅ​ចក្រ​ភព​អង់គ្លេស​ ​បាន​បន្សល់​ទុក​នូវ​ភាព​មិន​ច្បាស់​អំពី​វិសាល​ភាព​នៃ​ការ​ដាំ​ដុះ​ដំណាំ​ ក្នុង​ស្រុក​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​ទោះបីជា​មាន​ការ​ចាត់​តាំង​ឲ្យ​មាន​ប្រជា​សហ​គម​ន៍​ដាំ​ដុះ​យ៉ាង​ជាក់​លាក់ ​ក៏​ដោ​យ​។​
ចំពោះ​តំបន់​ផ្សេ​ងៗ​នៃ​ពិភព​លោក​ ​ដូច​ជា​ ​ទ្វីប​អា​ហ្វ្រិ​ក​, អាស៊ី​ខាង​ត្បូង​ ​និង​អាស៊ី​អា​គ្នេ​យ៍​ ​ព្រឹត្តិការណ៍​ជា​ឥស្សរ​ភាព​នៃ​ការ​ផ្សាំង​សត្វ​ព្រៃ​មក​ជា​សត្វ​ស្រុក​, ដំណាំ ​ព្រៃ​ជា​ដំណាំ​ស្រុក​ ​បាន​ដឹកនាំ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជា​ម្ចាស់​នៃ​ដើម​វប្ប​ធម៌​ថ្ម​រំលីង​ ​ដែល​លូត​លាស់​ដល់​កំពូល​នៅ​តំបន់​អឺរ៉ុប​ ​និង​អាស៊ី​និ​រ​តី​។​ ​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​សង្គម​ជ​ប៉ុន​បាន​ប្រើ​ប្រាស់​ឆ្នាំង​ដី​ ​មុន​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​ទៅ​ទៀ​ត​។​
ភាព ​មិន​ដូច​គ្នា​រវាង​សង្គម​យុគ​ថ្ម​បំបែក​ ​មាន​ពូជ​ពង្ស​ស្វា​មនុស្ស​ច្រើន​ប្រភេទ​ផ្សេ​ងៗ​គ្នា​ ​ប៉ុន្តែ​មាន​តែ​ពូជ​ស្វា​មនុស្ស​ ​ហូ​ម៉ូ​ ​សា​ព្យា​ង​ ​(Homo​ ​Sapiens​) តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ឧ​ត្តម​គតិ​ខ្ពស់​ ​អាច​វិ​វ​ឌ្ឍ​រហូត​មក​ដល់​សម័យ​ថ្ម​រំ​លី​ង​។​ ​ ​មនុស្ស​ ​ហូ​ម៉ូ​ ​ផ្ល​រ៉េ​ស​ស្យង់​ស៊ី​ស​ ​(Homo​ ​Floresiensis​) បាន​មាន​ជីវិត​រហូត​មក​ដល់​ចុង​សម័យ​ដែល​ថមថយ​នៃ​យុគ​ថ្ម​រំលីង​ប្រហែល​ជា​ ​១២,០០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ ពាក្យ​ថា​យុគ​សម័យ​ថ្ម​រំលីង​ ​បំបែក​មក​ពី​ភាសា​ក្រិ​កថា​ ​neolithikos​ ​(neos​ ​+ lithos​), neos​ ​មាន​ន័យ​ថា​ ​“ថ្មី​” + lithos​ ​មាន​ន័យ​ថា​ ​“ថ្ម​” ដូច្នេះ​គេ​ហៅ​ថា​ ​“New​ ​stone​ ​age​” យុគ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិ​លា​។​ ​យុគ​សម័យ​នេះ​ ​បាន​រក​ឃើញ​ដោយ​លោក​ ​ច​ន​ ​ឡូ​ប​ប៊ុ​ក​ ​(John​ ​Lubbock​) នៅ​ឆ្នាំ​១៨៦៥ ដូចដែល​បាន​បង្ហាញ​ក្នុង​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​បី​ជំនាន់​ជា​ភស្ដុ​តាង​ស្រាប់​ ​“Three​-age​ ​system​”

                                                                                                              ប្រែសម្រួលដោយ៖ លី គីមហេង
Highslide JS Highslide JS Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons